ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តគ្មានប្រែប្រួលឡើយ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តគ្មានការប្រែប្រួលឡើយ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ទោះបី ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ត្រូវឡើងតាមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕

To Top