ព័ត៌មានជាតិ

ក្រសួងសុខាភិបាលនឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពវិរុសកូវីដ-១៩ បំប្លែងថ្មី ឈ្មោះ អូមីក្រុង

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពវិរុសកូវីដ -១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ នៅស្ដីទីការក្រសួង។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៧ ធ្នូ នេះ បានឲ្យដឹងថា វាគ្មិនចូលរួមមានដូចជា ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ៕

To Top