នយោបាយ

លោក សយ សុភាព ព្រមាន មេធាវីអន្តរជាតិ Jared Genser ក្រោយលូកដៃចូលកិច្ចការផ្ទៃក្នុង កម្ពុជា

ភ្នំពេញ៖ នៅក្នុងអ្វីដែលគេហៅថា នយោបាយ ត្រូវបានគេសង្កេតឃើញថា តែងតែមានបុគ្គលជាជនបរទេស តែងតែលូកដៃចូលកិច្ចផ្ទៃក្នុងនៃបណ្ដាប្រទេស សាមុី ហើយអ្នករងគ្រោះ ពីការនៅពីក្រោយនេះ ជៀសមិនផុត ពីសកម្មជននយោបាយ ទាំងឡាយណា ដែលងប់ងល់ ទៅនឹងមនោគមន៍វិជ្ជា របស់ក្រុមបរទេសទាំងនោះ ដូចជាករណីនៅកម្ពុជា សកម្មជននៃអតីតបក្សប្រឆាំងជាច្រើនរូប បាននឹងកំពុងជាប់សំណុំរឿងនៅតុលាការ ជាបន្តបន្ទាប់ ពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី។

ជាក់ស្ដែងនៅថ្ងៃទី៧ ធ្នូ ម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ លើ សំណុំរឿង កញ្ញា សេង ធារី និង សកម្មជន នយោបាយ ជាច្រើនរូប ទៀត ក្នុងនោះគេបានសង្កេតឃើញមាន បុគ្គលជាជនបរទេស ឈ្មោះ ចារិត ជិនស័រ ( Jared Genser ) ដែលគេស្គាល់ថា ជាមេធាវីអន្តរជាតិ ជនជាតិអាមេរិក និង ជា មិត្តភក្តិ របស់ កញ្ញា សេង ធារី បានលេចមុខនៅក្នុងព្រឹត្តិការណ៍នេះ ហើយថែមទាំងបានបញ្ចេញ វោហាសាស្រ្ត បែបប្រឆាំងទៅនឹង សវនាការ រួចស្រេចទៅហើយ។

មុនព្រឹត្តិការណ៍នេះ លោក ចារិត ជិនស័រ ( Jared Genser ) បាន កំពុង មាន វត្តមាន នៅ ប្រទេស កម្ពុជា ដើម្បី ឃ្លាំមើល ដំណើរការ ក្តី ដោយ ផ្ទាល់ នៅ តុលាការ កម្ពុជា ដោយមេធាវីរូបនេះ ហៅថា ជា « សវនាការ ឆាក ល្ខោន » ។នៅក្នុងនោះមេធាវីរូបនេះ បានព្រមានថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នឹងមានបញ្ហាបើហ៊ានឱ្យកញ្ញា សេង ធារី ជាប់ទោស។

ជុំវិញការលូកដៃចូល ពីសំណាក់មេធាវី ជនជាតិអាមេរិកកាំងរូបនេះ ត្រូវបានលោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ចេញមុខប្រតិកម្មខ្លាំងៗ ថា «សិទ្ធត្រឹមមេធាវីកុំព្រហើនពេក។ អ្នកជាមេធាវីជម្លើយ។ សំដីរបស់ជនជម្លើយឯង ធ្វើបាបកូនក្តីទៅវិញទេ»។

ផ្ទាំងពាណិជ្ជកម្ម

លោក សយ សុភាពថា ខ្មែរជារដ្ឋអធិបតេយ្យ។

លោកបន្តថា «ឧបមាថាប្រសិនបើកូនក្តី អ្នកឯងជាប់ពិរុទ្ធ យើងសួរអ្នកឯងវិញ តើធ្វើអ្វីលើកម្ពុជា»។

លោក សយ សុភាព សង្កត់ធ្ងន់ថា «ពួកអ្នកឯងយកគ្រាប់បែកគីមី មកទម្លាក់សម្លាប់ប្រជាជនខ្មែរ ក្នុងសង្រ្គាមវៀតណាម មិនទាន់គិតគូរសងផង។ ចុះអ្នកឯង ត្រឹមមេធាវី អី ក៏ព្រហើនម៉្លេះ ហ៊ាន មើលងាយមេដឹកនាំខ្មែរផង? ល្មមៗបានហើយ កុំឈ្លើយពេក មិនមែនអ្នកឯងត្រួតផែនដី ម្នាក់ឯងទៀតទេ។អាមេធាវី ជម្លើយ កុំឈ្លើយពេក»។

សូមរំលឹកថា ពាក់ព័ន្ធនឹងករណីគ្រាប់បែកគីមី យោងតាមឯកសាររបស់ CIA បានអោយដឹងថា យន្តហោះសហរដ្ឋអមេរិក បានយកគ្រាប់បែក ២លាន៧សែនតោន ក្នុងនោះមានគ្រាប់បែកគីមីផង យកមកទំលាក់នៅក្នុងស្រុកខ្មែរ កាលពីសម័យសង្រ្គាមវៀតណាម នៅពេលកងទ័ពរបស់ខ្លួន មកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាសរបស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-វៀតណាម ចាប់ពីកន្ទុយនាគរហូតដល់ស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់៕

To Top
×