ព័ត៌មានជាតិ

EDC ជូនដំណឹងពីការ រអាក់រអួលចរន្ត នៅថ្ងៃនេះ ដល់ថ្ងែទី១២ធ្នូ ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវរយៈ ពេល៤ថ្ងៃ ចាប់ពីនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំ ថែរក្សាមិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនី ធំដុំយ៉ាងណា ក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យ ទោសទុកជាមុន ៕

សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖

To Top