ព័ត៌មានជាតិ

លោក សយ សុភាព៖ កុំយករឿងចូលតុលាការ ទៅជាការបង្ហាញសញ្ញា បដិវត្តន៍ពណ៌ ឱ្យសោះ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានព្រមានទៅកាន់ កញ្ញា សេង ធារី និងបក្ខពួកមានទាំងជនបរទេស ផងនោះ កុំយករឿងចូលតុលាការ ទៅជាការបង្ហាញសញ្ញា បដិវត្តន៍ ពណ៌ ឱ្យសោះ។

ការចេញមុខមកព្រមាន ពីសំណាក់លោក សយ សុភាព បែបនេះ ក្រោយពីកញ្ញា សេង ធារី បានធ្វើសកម្មភាព ដោយមានសញ្ញាគួរឱ្យកត់សម្គាល់ ពីសញ្ញាបដិវត្តន៍ ពណ៌ តាមរយៈដៃកាន់ផ្កាឈូក ដើរចែកជូនសមត្ថកិច្ច នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ នៅក្នុងឯកសណ្ឋានមិនប្រក្រតី (កោរត្រងោល ស្លៀកឈុតនាងអប្សរា) គេសង្កេតឃើញ មានក្រុមជនបរទេស មួយចំនួន ដែលគេស្គាល់ថា ជាមេធាវីអន្តរជាតិ ជនជាតិអាមេរិកកាំង លេចវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ផងដែរ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដួច្នេះថា «ស្រមោលបដិវត្តន៏ពណ៌មិនទាន់ទៅណាទេ។ កុំយករឿងចូលតុលាការ ទៅជាការបង្ហាញសញ្ញា បដិវត្តន៏ ព័ណ៌ ឱ្យសោះ។កុំកាឡៃ តួ អប្សរាខ្មែរ(កោត្រងោរ)»។

លោក សយ សុភាព ក៏បានព្រមានបុគ្គល មេធាវីបរទេស ឈ្មោះ ចារិត ជិនស័រ ( Jared Genser ) កុំព្យាយាម បំពានអធិបតេយ្យខ្មែរ៕

To Top