ព័ត៌មានជាតិ

ពលករខ្មែរ ១០០គ្រួសារ កំពុងជួបការលំបាកដោយកូវីដ ទទួលបានស្បៀងពីកុងស៊ុលកម្ពុជា នៅថៃ

ភ្នំពេញ៖ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានសហការជាមួយ អាជ្ញាធរស្រុកតាប្រាយ៉ា ខេត្តសាកែវ ចុះជួបសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ទៅចែកជូនដល់ពលករ កម្មករខ្មែរ សរុបចំនួន១០០គ្រួសារកំពុងស្នាក់នៅ និងធ្វើការនៅក្នុងភូមិឈាងដាំ ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តសាកែវ សំរាប់ទទួលទាន និងប្រើប្រាស់ក្នុងពេលដែលកំពុងរងនូវផលប៉ះពាល់ដោយសារ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។

បើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ អំណោយប្រគល់ជូនមានដូចជា អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកដោះគោ ថ្នាំមូស ម៉ាស់ ទឹកអាកុលលាងដៃ និងអាវរងារ ព្រមទាំងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត ៕

To Top