ព័ត៌មានជាតិ

សម្ដេចតេជោ ជំរុញភាគីពាក់ព័ន្ធ បញ្ចេញគោលជំហរ ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ស្របពេលកម្ពុជា នឹងធ្វើជាប្រធានអាស៊ាន

ភ្នំពេញ៖ ខណៈសល់ពេលត្រឹមតែ ១៥ថ្ងៃទៀត កម្ពុជានឹងត្រូវធ្វើជា ប្រធានអាស៊ានពេញលេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យបណ្ដាប្រទេស ពាក់ព័ន្ធទាំងអស់ បង្ហាញនូវគោលជំហររបស់ខ្លួន ជុំវិញបញ្ហាសមុទ្រខាងត្បូង ។

ក្នុងឱកាសសម្ពោធដាក់ ប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ីភ្នំពេញ«HYATT REGENCY PHNOM PENH» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ បានរំលឹកអំពីព្រឹត្តិការណ៍ ឆ្នាំ២០១២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ក្នុងពេលនោះ ដែលមិនអាចចេញសេចក្ដីថ្លែងការណ៍ (COC)បាន។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ រំលឹកថា ក្នុងឆ្នាំ២០២២ខាងមុខនេះ សូមកុំបោះដុំថ្ម ក្ដៅឲ្យកម្ពុជាកាន់ ដូចករណីឆ្នាំ២០១២ទៀត ៕

To Top
×