ព័ត៌មានជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១៥.០០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១៥.៥២៧ករណីគិតថ្ងៃពុធ ក្នុងនោះមាន ១៥.៥២២ករណីឆ្លងក្នុងស្រុក និង៥ករណី ជាអ្នកនាំចូលពីខាងក្រៅ ។

ករណីសហគមន៍ភាគច្រើន ត្រូវបានកត់ត្រានៅក្នុងតំបន់ភាគខាងត្បូង ក្នុងនោះមាន ១.២៧០ករណីនៅទីក្រុងហូជីមិញ ចំនួន១.០៧២ករណីនៅខេត្ត Ca Mau និងចំនួន១.០៣៥ករណីនៅខេត្ត Ben Tre ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសនេះកើនឡើងដល់ ១.៤៥៩.១៧៥នាក់ ជាមួយនឹងការស្លាប់ ២៨.៦១៦នាក់ ។ នៅទូទាំងប្រទេស រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ចំនួន ១.០៦៣,៤២៨នាក់ បានជាសះស្បើយ កើនឡើង ២.៩៩២នាក់ ធៀបនឹងថ្ងៃអង្គារ ។

វ៉ាក់សាំងកូវីដ-១៩ជាង១៣៥លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី២ ចំនួន៥៩លានដូស ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការបង្កើនទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ក្នុងស្រុកជាង ១,៤៥លានករណី ចាប់តាំងពីការចាប់ផ្តើមនៃ រលកបច្ចុប្បន្ននៅចុងខែមេសា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top