ព័ត៌មានជាតិ

ករណីលិចទូកនៅ ម៉ាឡេស៊ី បណ្តាលឲ្យស្លាប់តិចបំផុត ១១នាក់ ខណៈអ្នកផ្សេងទៀតកំពុងបាត់ខ្លួន

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា យ៉ាងហោចណាស់ ជនចំណាកស្រុកឥណ្ឌូណេស៊ី ចំនួន១១នាក់បានស្លាប់ និងជាច្រើននាក់ទៀត ត្រូវបានគេជឿថា កំពុងបាត់ខ្លួន បន្ទាប់ពីទូក១គ្រឿង បានក្រឡាប់លិចនៅថ្ងៃពុធនេះ ក្នុងស្ថានភាពនៃអាកាសធាតុ ដែលមានខ្យល់ព្យុះចេញពីទីក្រុង Johor ។

សារព័ត៌មានក្នុងស្រុកឈ្មោះ Bernama បានរាយការណ៍ថា ទូកនេះត្រូវបានគេរាយការណ៍ថា បានដឹកជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន ៥០នាក់មកពី Lombok ប្រទេសឥណ្ឌូនេស៊ី ។

មនុស្សចំនួន ១៤នាក់ផ្សេងទៀត នៅលើទូកត្រូវបានជួយសង្គ្រោះ ខណៈដែល ២៥នាក់ទៀត នៅតែបាត់ខ្លួននៅឡើយ ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនៅរស់រានមានជីវិត ត្រូវបានរកឃើញនៅលើឆ្នេរ Tanjung Balau ហើយត្រូវបានគេនាំទៅកាន់ ប៉ុស្តិ៍កងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី Tanjung Sepang ក្នុងទីក្រុង Kota Tinggi ។

អាជ្ញាធរម៉ាឡេស៊ី នៅតែបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×