ព័ត៌មានជាតិ

រន្ធត់! អគ្គិភ័យឆាបឆេះ ចេញពីអគារ ៣៩ជាន់ នៅក្នុងក្រុងហុងកុង មនុស្សប្រមាណ ១៥០នាក់ កំពុងជាប់នៅខាងក្នុង

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា អគ្គិភ័យបានឆាបឆេះនៅថ្ងៃពុធនេះ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោករបស់ក្រុងហុងកុង អាចឆក់យកមនុស្សប្រហែល ១៥០នាក់ នៅលើដំបូលរបស់អគារ ។ ប៉ូលិស និងនាយកដ្ឋានពន្លត់អគ្គិភ័យបានឲ្យដឹងថា មនុស្ស១៣នាក់ បានរងរបួសនៅមុនពេល ក្រុមពន្លត់អគ្គិភ័យបាញ់ទឹកដើម្បីពន្លត់ ។

មជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោកដែលមានជាន់ទី ៣៩ជាន់ គឺជាសំណង់សម្រាប់ភោជនីយដ្ឋាន ការិយាល័យ និងហាងនានានៅក្នុងសង្កាត់ពាណិជ្ជកម្ម និងផ្សារទំនើប Causeway Bay ដ៏មមាញឹក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះបន្ទប់ឧបករណ៍ ប្រើប្រាស់មួយនៅជាន់ក្រោមនៃ ផ្សារទំនើបរបស់អគារនៅពេលថ្ងៃត្រង់ មុនពេលភ្លើងឆេះរាលដាល ដល់រន្ទាឬស្សីដែលគ្របផ្នែកខាងក្រៅ ។

អាជ្ញាធរក្រុងបានលើកឡើងថា អ្នកពន្លត់អគ្គិភ័យបានពន្លត់ភ្លើង ដោយប្រើទុយោដែលមានថាមពលខ្ពស់ ដោយប្រើកាំជណ្ដើរ និងឧបករណ៍ដកដង្ហើម ក្នុងកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះអ្នកដែលជាប់គំាងខាងក្នុងនោះ ។

ប៉ូលិសបានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា មនុស្ស១៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ម្នាក់ក្នុងចំណោមពួកគេ ម្តងដឹងខ្លួន ម្តងសន្លប់ ។

នៅមុននេះ អ្នកទិញទំនិញ និងបុគ្គលិកការិយាល័យ បានត្រូវគេនាំចេញពីអគារ ខណៈដែលផ្សែងហុយចេញពីខាងក្នុង ហើយប៉ូលិសបានបិទចរាចរណ៍ នៅលើផ្លូវសំខាន់ៗដែល នៅជាប់គ្នានោះផងដែរ ។

ទូរទស្សន៍ RTHK ដកស្រង់សំដីប៉ូលិសដែលបាននិយាយថា មនុស្សប្រហែល ១០០នាក់ បានចាកចេញពីភោជនីយដ្ឋានមួយ ទៅជាន់ទី៣៩ ដែលជាជាន់កំពូលនៅពេល ដែលភ្លើងបានឆាបឆេះ និងផ្សែងហុយពេញកន្លែងទទួលទានអាហារ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top