ព័ត៌មានជាតិ

ជម្រះបណ្តឹងសារទុក្ខ ពិរុទ្ធជន២នាក់ ពាក់ព័ន្ធការប៉ុនប៉ង សម្លាប់ស្ត្រីម្នាក់ នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទចំនួន ២នាក់ ជាប់ពាក់ព័ន្ធអំពើប៉ុនប៉ងឃាតកម្មគិតទុកមុន និង កាន់កាប់អាវុធ ដោយគ្នានការអុនញ្ញាត ប្រព្រឹត្តនៅចំណុចភូមិ ក្បាលស្ពាន សង្កាត់ ប៉ោយប៉ែត បន្ទាយមានជ័យ កាលពីអំឡុងខែ កញ្ញាឆ្នាំ ២០១៦ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំជម្រះ បានអោយដឹង នៅក្នុងសវនាការថា ជនជាប់ចោទ២នាក់ មាន ទី១-ឈ្មោះ បូ ហុកគា ភេទ ប្រុស អាយុ ២៨ ឆ្នាំ និង ទី២-ឈ្មោះ វ៉ាន់ ចាន់ថា ភេទ ប្រុស អាយុ២៩ ឆ្នាំ ។

ចំណែកឯ ជនរងគ្រោះ មាន ឈ្មោះ កែវ សីហា ភេទ ស្រី អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិ ក្បាលស្ពាន សង្កាត់ ប៉ោយប៉ែត បន្ទាយមានជ័យ ។

ពួកគេទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី៤ ខែ តុលា ឆ្នាំ ២០១៧ កាត់ទោស ដាក់គុក ក្នុង ម្នាក់ៗ កំណត់ ១៤ ឆ្នាំ ពីបទ: ប៉ុនប៉ងឃឃាតកម្មគិតទុកមុន និង កាន់កាប់អាវុធ ដោយគ្នានការអុនញ្ញាត តាមមាត្រា ២៩, ២០០ និង មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។ តែពួកគេបានប្តឹងឧទ្ទរណ៍ តែសាលាឧទ្ធរណ៍បាន បន្ធូរបន្ថាយ ពួកគេ ក្នុងម្នាក់ៗ ពី ១៤ឆ្នាំ ទៅ ១១ឆ្នាំ វិញ ។
ពួកគេ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ផ្ទាំងពាណិជ្ជកម្ម

ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧ នៅចំណុចភូមិ ក្បាលស្ពាន សង្កាត់ ប៉ោយប៉ែត បន្ទាយមានជ័យ។

តុលាការកំពូលបានលើកពេលប្រកាសដី លើ សំណុំរឿងក្តីនេះ ទៅព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២១ ៕

ដោយ រស្មី អាកាស

To Top