ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ពិនិត្យការរៀបចំទីតាំង ដាក់រូបសំណាក ព្រះឥន្ទ្រ គង់លើដំរីឯរាវ័ណ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ អមដំណើរដោយ នាយករដ្ឋបាល, មន្ទីរ/អង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស បានអញ្ជើញពិនិត្យមើលការរៀបចំបុកគ្រឹះ ទីតាំងដាក់រូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” ស្ថិតនៅសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទល់មុខមន្ទីរពេទ្យ មេគង្គកំពង់ចាម ។

តាមប្រសាសន៍លើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អំពីប្រវត្តិ នៃបដិមាព្រះឥន្ទ្រ គង់លើដំរីឯរាវ័ណនេះ គឺត្រូវបានសិក្សា ដោយផ្អែកទៅលើមូលដ្ឋាន នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា ទី១ ៖ រេចនាបថបាពួន ទី២ ៖ រេចនាបថអង្គរ និងទី៣ ៖ រេចនាបថបាយ័ន ។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សា ដោយកំណត់ ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យការដឹងគុណ ចំពោះសន្តិភាព” ដូចដែលបច្ចុប្បន្នភាព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងទទួលបានសុខសន្តិភាពបរិបូណ៌ នេះ៕

To Top