នយោបាយ

សម្តេចតេជោ​ បញ្ជាក់យ៉ាងច្បាស់ៗ ម្តងទៀតថា ខ្ញុំទៅមីយ៉ាន់ម៉ា អត់ខុសច្បាប់ទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតយ៉ាងច្បាស់ៗទៅ បណ្តាប្រទេសមួយចំនួនថា ការដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉ា នាពេលខាងមុខនេះ អត់មានអី្វខុសច្បាប់ទេ ព្រោះនេះ ជាការធ្វើដំណើរតាមផ្នែកការទូត ព្រោះទូតកម្ពុជានៅមីយ៉ាន់ម៉ា ហើយទូតមីយ៉ាន់ម៉ា ក៏នៅមានកម្ពុជាដែរ ។

ការបន្តថ្លែងរបស់សម្តេចនេះ ដោយសារមានអតីតរដ្ឋមន្រ្តីការបរទេសថៃ និងតំណាងរាស្រ្តម៉ាឡេស៊ី បានរិះគន់សម្តេច អំពីដំណើរទៅមីយ៉ាន់ម៉ានេះ ។ សម្តេចក៏បានដាក់សំណួរថា ការនិយាយរិះគន់សម្តេចនេះ តើទូតរបស់ អស់លោកបានដកទូត នៅមីយ៉ាន់ម៉ានៅ? ៕

To Top