ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ថែមទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន១០នាក់ និងគ្មានអ្នកស្លាប់។
គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៤៣៤នាក់ អ្នកជាសះស្បើយចំនួន១១៦ ៨៣៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០០៦នាក់៕