ព័ត៌មានជាតិ

ផ្ដន្ទាទោស អតីតអនុប្រធាន ប៉ុស្តិ៍រដ្ឋបាលស្រះចក និងគូកន៨នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗពី២ទៅ៦ឆ្នាំ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូង​ រាជធានីភ្នំពេញលោក ហុង សុគុណវឌ្ឍនា កាលពីព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោស អតីតអនុប្រធានប៉ុស្តិ៍នគរបាល រដ្ឋបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ ដាក់ពន្ធនាគារកំណត់៥ឆ្នាំ និងគូកន ចំនួន៨នាក់ទៀត ត្រូវជាប់គុក ពី២ទៅ៦ឆ្នាំក្នុងម្នាក់ៗ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់, ចាត់ចែងអោយប្រើប្រាស់ និង ជួញដូរគ្រឿងញៀន។

ជនជាប់ចោទទាំង៩ នាក់ខាងលើនេះ មានឈ្មោះ: ទី១- ឈ្មោះ ហ៊ីង តុលា ភេទប្រុសអាយុ៤១ឆ្នាំ ជាអតីតអនុប្រធានប៉ុស្តិ៍ រដ្ឋបាលនគរបាលស្រះចក ត្រូវជាប់គុក ពន្ធនាគារ៥ឆ្នាំ ។ទី ២-ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាប់ពន្ធនាគារ៦ឆ្នាំ។ ចំណែកឯន ជនជាប់ចោទទី៣ -ឈ្មោះ សាន សីហា ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៤-ឈ្មោះ វណ្ណៈ ចាន់ថា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ទី៥-ឈ្មោះ ស សិលា ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៦-ឈ្មោះ រស់ យ៉ា ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៧-ឈ្មោះ ហុក សុខឡេង ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ PassApp ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៨-ឈ្មោះ សួន បូរ៉ា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

និង ទី៩.ឈ្មោះ ទី ចាន់ណាក់ ភេទប្រុសអាយុ២០ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅមិនពិតប្រាកដ ។ ត្រូវបានតុលាការកាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២ ឆ្នាំ ពីបទ: ជួញដូរ, ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១និង១៥នាទី នៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបាន គ្រឿងញៀនសរុប ចំនួន២០៩កញ្ចប់ (២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១, ដាវកែច្នៃចំនួន:០១ដើម,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕ ដោយ រស្មី អាកាស

To Top