ព័ត៌មានជាតិ

កុមារ និងយុវជនពី១២-១៨ឆ្នាំ អាចចាក់វ៉ាក់សាំង ដូសទី៣ ពីថ្ងៃ៣មករា ជាមួយទីទាំង ៤២កន្លែង ទូទាំងភ្នំពេញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសឲ្យអាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យនាំក្មេងពីអាយុ១២-១៨ឆ្នាំទៅ ចាក់វ៉ាក់សាំងកូវីដដូសទី៣ ចាប់ពីថ្ងៃ៣ មករា ទៅ ក្រោយបានចាក់ដូសទី១ និងដូសទី២ មានគម្លាតរយៈពេលចាប់ពី៤ខែឡើង នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ៕

ផ្ទាំងពាណិជ្ជកម្ម
To Top