ព័ត៌មានជាតិ

កុងស៊ុលកម្ពុជា នាំស្បៀងចែកជូនពលករខ្មែរ ៧០គ្រួសាររងផលប៉ះពាល់ ដោយអគ្គិភ័យឆេះ ក្នុងសហគមន៍កែច្នៃសំរាមនៅថៃ

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការ បរទេសខ្មែរ បានឲ្យដឹងថា ក្រុមអនុព័ន្ធការងារតំណាង ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះសួរ សុខទុក្ខ និងនាំយកអំណោយមានដូចជាអង្ករ មី និងត្រីខ ចែក ដល់ពលករខ្មែរ ៧០គ្រួសាររងផលប៉ះពាល់ដោយអគ្គិភ័យឆេះកន្លែងស្នាក់នៅរបស់កម្មករ ក្នុងសហគមន៍កែច្នៃសំរាមនៅថៃ ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ មានករណីភ្លើងឆេះកន្លែងស្នាក់នៅ របស់កម្មករក្នុងសហគមន៍កែច្នៃសំរាម ស្ថិតនៅពុទ្ធមណ្ឌលសាយ៣ សង្កាត់ណងខាងភ្លូ ខណ្ឌណងខែម ទីក្រុងបាងកក បណ្តាលឲ្យពលករខ្មែរចំនួន ៧០គ្រួសារ បានរងផលប៉ះពាល់ក្នុងហេតុការណ៍នេះ ៕

To Top