ព័ត៌មានជាតិ

ល្បែងកំសាន្តក្មេង ចាប់ផ្ដើមលេងបណ្ដើរៗ ដើម្បីអបអរសារទរ ពិធីឆ្លងឆ្នាំសកល ២០២១ ក្នុងតំបន់ទេសចរណ៍ភូមិព្រៃស្នួល

ភ្នំពេញ៖ មុន៥ថ្ងៃ នៃការរៀបចំ កម្មវិធីប្រគុំតន្រ្តី និងបាញ់កាំជ្រួច ដើម្បីអបអរសារទរ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ក្នុងតំបន់ទេសចរណ៍ ភូមិព្រៃស្នួល នៅរាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមល្បែងកំសាន្ដក្មេង បាននឹងកំពុងលេងជាបណ្ដើរៗហើយ។ក្នុងនោះប្រជាពលរដ្ឋក្នុងភូមិ បាននាំកូន-ចៅមកលេងកំសាន្ដជាបណ្ដើរៗផងដែរ។

សូមបញ្ចាក់ថា នៅថ្ងៃ៣១ ធ្នូ ឆ្នាំ២០២១ ក្នុងតំបន់ទេសចរណ៍ភូមិព្រៃស្នួល នឹងមានការប្រគុំតន្រ្តី និងបាញ់កាំជ្រួច ដើម្បីអបអរសារទរ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ចាប់ពីម៉ោង៦រសៀល ដល់ម៉ោង១២យប់ ។

សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ ភូមិព្រៃស្នួល ក៏បានរៀបចំនូវកម្មពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីត និងសំពះព្រះខែ ដែលទទួលបានអ្នកចូលរួមកម្សាន្ត ជាង៣ពាន់នាក់ផងដែរ។

នេះជាកម្មពិធីទី២ហើយ សម្រាប់ប្រជាពលរដ្ឋ ក្នុងភូមិព្រៃស្នួល ក្នុងការរៀបចំកម្មពិធីឡើង ដើម្បីកែប្រែមុខមាត់ ភូមិឃុំ ដែលធ្លាប់តែស្ងប់ស្ងាត់ និងជាតំបន់មួយដាច់ស្រយាល មកជាភូមិរវល់ តាមរយៈការបង្កើតនូវតំបន់ទេសចរថ្មីមួយ ដែលមានទីតាំងនៅមិនឆ្ងាយពី ភ្នំជីសូរ ប៉ុន្មាននោះទេ ។

ដើម្បីអបអរសារទរ នូវពិធីឆ្លងឆ្នាំសកល ខាងមុខនេះ តំបន់ទេសចរភូមិព្រៃស្នួល សូមស្វាគមន៍ បងប្អូន ប្រជាពលរដ្ឋ ទាំងជិតឆ្ងាយ អញ្ជើញមកចូលរួម រាំលេងកម្សាន្ដ ទាំងអស់ កុំខកខានឡើយ៕

To Top