ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទណ្ឌកម្មពិរុទ្ធជន២នាក់ ជាប់គុក ក្នុងម្នាក់ៗ ១៤ ឆ្នាំ ពាក់ព័ន្ធការប៉ុនប៉ង សម្លាប់ស្ត្រីម្នាក់ នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ២៧ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកា តម្កល់ទោស ទណ្ឌិត ចំនួន២នាក់ អោយជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១៤ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងអំពើប៉ុនប៉ង ឃាតកម្មគិតទុកមុន និង កាន់កាប់អាវុធដោយគ្មានការអុនញ្ញាត ប្រព្រឹត្តនៅចំណុចភូមិ ក្បាលស្ពាន សង្កាត់ ប៉ោយប៉ែត បន្ទាយមានជ័យ កាលពីអំឡុងខែ កញ្ញាឆ្នាំ ២០១៦ ។

យោងតាមដីកាតុលាការ បានអោយដឹងថា ទណ្ឌិតទាំង២នាក់នេះ មាន ទី១-ឈ្មោះ បូ ហុកគា ភេទ ប្រុស អាយុ ២៨ ឆ្នាំ និង ទី២-ឈ្មោះ វ៉ាន់ ចាន់ថា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ។

ចំណែកឯ ជនរងគ្រោះ មាន ឈ្មោះ កែវ សីហា ភេទ ស្រី អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិ ក្បាលស្ពាន សង្កាត់ ប៉ោយប៉ែត បន្ទាយមានជ័យ ។

ផ្ទាំងពាណិជ្ជកម្ម

ពួកគេទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី៤ ខែ តុលា ឆ្នាំ ២០១៧ កាត់ទោស ដាក់គុក ក្នុង ម្នាក់ៗ កំណត់ ១៤ ឆ្នាំ ពីបទ: ប៉ុនប៉ងឃឃាតកម្មគិតទុកមុន និង កាន់កាប់អាវុធដោយគ្នានការអុនញ្ញាត តាមមាត្រា ២៩, ២០០ និង មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។ តែពួកគេបានប្តឹងឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍បាន បន្ធូរបន្ថាយ ពួកគេ ក្នុងម្នាក់ៗ ពី ១៤ ឆ្នាំ ទៅ ១១ ឆ្នាំ វិញ ។
ពួកគេ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧ នៅចំណុចភូមិ ក្បាលស្ពាន សង្កាត់ ប៉ោយប៉ែត បន្ទាយមានជ័យ៕

ដោយ រស្មី អាកាស

To Top