ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើដាក់បញ្ជូលទិវាបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ ក្នុងប្រតិទិន តែមិនឲ្យឈប់សម្រាក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យដាក់បញ្ជូលទិវាបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំ ប៉ុន្ដែមិនអនុញ្ញាតឲ្យឈប់សម្រាកឡើយ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំ ស្នើឲ្យចង់ពិនិត្យថា យើងអាចដាក់ទៅក្នុងប្រតិទិន ប៉ុន្ដែមិនមែនជាការឈប់សម្រាកប្រចាំឆ្នាំទេ។ ចាប់ពីឆ្នាំក្រោយទៅការបោះប្រតិទិន ដាក់ថា អបអរសាទរទិវាបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ ហើយមិនចាំបាច់ឈប់សម្រាកឡើយ»។

សម្ដេចតេជោបន្ដថា ការដាក់នេះដើម្បីឲ្យដឹងថា បញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ ទាំងស្រុង ព្រោះរឿងនេះធំណាស់ តើមានប្រទេសប៉ុន្មានកំពុងបន្ដមានសង្គ្រាម? ប៉ុន្ដែសម្រាប់ប្រទេសកម្ពុជា២៣ឆ្នាំកន្លងទៅនេះ គឺផ្ដល់ឱកាសឲ្យកម្ពុជាកសាងសង្គម-សេដ្ឋកិច្ច ៧,៥ភាគរយ ក្នុងរយៈពេល២០ជាប់គ្នា។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបន្ថែមថា ប្រសិនបើគ្មានសន្ដិភាព ក៏មិនអាចធ្វើអ្វីបានទេ គ្មានទេសចរណ៍ទៅកម្សាន្ដនៅរមណីយដ្ឋាននានា ។

សូមបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណាដែលបាននាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕

To Top
×