ដូចរៀងរាល់ឆ្នាំដែរមុននឹងបិទបញ្ចប់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីឆ្នាំ២០២២មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមសង្ខេបជូនព្រឹត្តការណ៍សំខាន់ៗប្រចាំឆ្នាំឡើងវិញជូនមិត្តអ្នកអានដែលរួមមាន៖ រឿងរ៉ាវនយោបាយ ទំនាក់ទំនងការបរទេស សេដ្ឋកិច្ចសង្គម ការអូសបន្លាយនៃវិបត្តិកូវីដ១៩ និងដំណើរការចាក់វ៉ាក់សាំង ជាដើម។ ការបន្តអូសបន្លាយនៃវិបត្តិកូវីដ១៩ នៅទូទាំងពិភពលោករួមទាំងកម្ពុជាបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បណ្ដោះអាសន្នរយៈពេលខ្លីនៅរវាងខែមេសានិងឧសភានៅក្នុងឆ្នាំ២០២១ ហើយបានកំណត់ជាតំបន់ក្រហម តំបន់លឿង តំបន់លឿងទុំ។ ពេលនោះរដ្ឋាភិបាលតម្រូវឲ្យប្រជាជននៅតែក្នុងផ្ទះដើម្បីទប់ស្កាត់ឆ្លងកូវីដ១៩ទ្រង់ទ្រាយធំ លើកលែងតែចំពោះតែបុគ្គលមួយចំនួនប៉ុណ្ណោះដែលអនុញ្ញាត្តឲ្យចេញក្រៅបានដូចជាៈបុគ្គលិកសុខាភិបាល បុគ្គលដឹកជញ្ជូនសេវាម្ហូបអាហារនិងអ្នកសារព័ត៌មានជាដើម។ បន្ទាប់មករដ្ឋាភិបាលកម្ពុជាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្រ្តាលី បានប្តេជ្ញាបន្តនៅជាមួយកម្ពុជា ដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ ក្នុងការធានាសុវត្ថិភាព និងវិបុលភាពប្រជាជន នៃប្រទេសទាំងពីរ។ យោងតាមសេចក្តីប្រកាសរបស់ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ស្តីពីការផ្តល់ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអូស្រ្តាលី ចំនួន២.៣៥លានដូស ដល់ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា «អូស្ត្រាលី នឹងបន្តនៅជាមួយកម្ពុជា ធ្វើការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាសកលនេះ។ យើងនៅតែប្ដេជ្ញាចិត្ត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សិស្សានុសិស្សដែលឆ្លងជំងឺកូវីដ-១៩ នៅតែអនុញ្ញាតឲ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប៉ុន្ដែប្រឡងដាច់ដោយឡែក ពីបេក្ខជនដទៃទៀត។ ការលើកឡើងរបស់ សម្តេចតេជោ បែបនេះក្រោយពី លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហគមន៍ ហើយពលរដ្ឋកុំភ័យស្លន់ស្លោរចំពោះមេរោគនេះ។ ក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង ១៥ករណី សុទ្ធតែជាករណីនាំចូល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញ ទៅទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំង...
ភ្នំពេញ ៖ យោងតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យកីឡាករ ចំនួន២រូប ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩។ យោងតាមសារតេឡេក្រាមរបស់ ក្រសួងអប់រំ នាថ្ងៃទី២៦...
បរទេស៖ សមាគម បានប៉ាន់ប្រមាណថា អ្នកនាំចេញអាចខាតបង់ប្រាក់ពី ៣ ទៅ៤ទ្រីលានដុង ដែលស្មើនឹង ១៣១ ទៅ១៧៥លានដុល្លារ ប្រសិនបើរថយន្តកុងតឺន័រចំនួន ៦ ២០០ គ្រឿង នៅតែជាប់គាំងនៅព្រំដែន វៀតណាម-ចិន បន្តទៀត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១...
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានណែនាំបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវថែរក្សាសុខភាព និងផ្ដោតអារម្មណ៍លេីការប្រឡង ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡង។ យោងតាមសារតេឡេក្រាមរបស់ ស.ស.យ.ក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា «ថ្ងៃស្អែក ជាថ្ងៃប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០២១-២០២២ ក្រុមគ្រួសារ ស.ស.យ.ក...
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមហ្វរសប៊ុកផេក របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ សម្ដេច ទៀ បាញ់...