ភ្នំពេញ ៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានបកស្រាយថា ការសម្រេចគ្នាជាឯកច្ឆ័ន្ទ ក្នុងការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីសម្រាប់ នាពេលអនាគត ដោយសារតែមានការឯកភាពគ្នាផ្ទៃក្នុង និងសាមគ្គីភាព ។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានថ្លែងថា៖ ជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈម ដែលយើងគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ ប៉ុន្ដែទន្ទឹមនឹងនេះបញ្ហាគ្រោះថា្នក់ចរាចរណ៍ គឺជាបញ្ហាប្រឈមសំខាន់ ដែលគ្រប់អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា...
ភ្នំពេញ ៖ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ដែលជាបក្សធំជាងនៅកម្ពុជា បានយកឱកាស ក្នុងការបើកសន្និបាតលើកទី៤៣ នៅថ្ងៃ២៤ ធ្នូ ប្រកាសអំពាវនាវឲ្យគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រីសមាជិក សមាជិកា ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដោយខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់បក្សឲ្យបានសម្រេចជោគជ័យ ដើម្បី បម្រើផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
ភ្នំពេញ ៖ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើកម្មវិធី សន្និសិទ អចលនទ្រព្យ នៅតំបន់អាស៊ី (PropertyGuru Asia Real Estate Summit) ដែលជាកម្មវិធីភាពជាអ្នកដឹកនាំប្រកបដោយគំនិតលំដាប់ពិភពលោក ។ កម្មវិធីនេះមានរយៈពេលមួយខែ ហើយនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី8 ខែមករា ឆ្នាំ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ទៀត តាមលទ្ធផលតេស្ត PCRនាក់ទៀត ខណៈជាសះស្បើយចំនួន១១នាក់ និងស្លាប់ម្នាក់ ដោយមិនបានចាក់វ៉ាក់សាំង។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១២០ ៤៤០នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៨៤៥នាក់ និងអ្នកស្លាប់ចំនួន ៣...
ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកាកំបាំងមុខ និង បានសម្រេច តម្កល់ទោស លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង លោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសឲ្យអាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យនាំក្មេងពីអាយុ១២-១៨ឆ្នាំទៅ ចាក់វ៉ាក់សាំងកូវីដដូសទី៣ ចាប់ពីថ្ងៃ៣ មករា ទៅ ក្រោយបានចាក់ដូសទី១ និងដូសទី២ មានគម្លាតរយៈពេលចាប់ពី៤ខែឡើង នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ៕
ភ្នំពេញ ៖ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ សម្រេចជ្រើសតាំងសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ និងលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ជាអនុប្រធានគណបក្សប្រជាជនបន្ថែមទៀត ។ នេះបើយោងតាមការចេញផ្សាយរបស់ផេកទូរទស្សន៍បាយ័ន ។ មកដល់ពេលនេះ...