ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់ការវាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសធាតុចង្រៃនាដើមខែ០១ ឆ្នាំ២០២២ ខាងមុខនេះហើយ។ តាមរយៈសេចក្ដីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿនឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវបំពេញលក្ខខណ្ខតម្រូវភូតគាមអនាម័យស្ដង់ដាគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទាឱ្យម្ចាស់ចម្ការអនុវត្ដបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្ដកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃតាមស្ដង់ដាកំណត់ឱ្យបានគ្រប់គ្រាន់។ ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃប្រទេសចិនបានយល់ព្រមអនុវត្ដដំណើរការវាយតម្លៃវិភាគហានិភ័យលើមៀនប៉ៃលិនតាមរយៈពីចម្ងាយតាមប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្មនៃប្រទេសកម្ពុជា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ព្រមទាំងទទួលនូវសម្ភារមួយចំនួយជាជំនួយឧបត្ថម្ភរបស់ក្រសួងនគរបាលវៀតណាម ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា។ ជាមួយគ្នានេះដែរ សម្ដេច ស ខេង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះ បានទទួលអំណោយជាសម្ភារៈសិក្សាមួយចំនួន ពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ ។ សូមបញ្ជាក់ថា អំណោយដែលជាការផ្តល់ជូនពីមជ្ឃមណ្ឌលស្ម័គ្រចិត្តកូរ៉េ ទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ មានដូចជា សៀវភៅសរសេរ ខ្មៅដៃ...
ភ្នំពេញ៖ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានប្រកាសាសក្រម តម្កល់ទោស ជនជាប់ចោទ ឈ្មោះ ទុំ ប៊ុនថន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ផ្សារដេប៉ូទី២...
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ធ្នូ ឆ្នាំ ២០២១នេះ បាន ផ្តន្ទោសយុវជនជាប់ចោទម្នាក់ ដាក់គុក កំណត់ ២០ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៤០លានរៀល សម្រាប់ដាក់ចូល ក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម ប្រព្រឹត្តនៅ សង្កាត់បឹងសាឡាង,...
ភ្នំពេញ ៖ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះទៅ ប្រជាពលរដ្ឋ អាចទិញឱសថព្យាបាលជំងឺកូវីដ-១៩ ម៉ូលណាទ្រីស បានដោយក្នុង ១កំប៉ុង តម្លៃ៥៥ដុល្លារ។ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈ កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១...
ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទប្រុស-ស្រី ចំនួន២នាក់ ដែលជាអតីត: សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីត: គណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹង បទល្មើសញុះញង់ ឱ្យមហាជន ប្រឆាំងនឹងរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ទោះបីកម្ពុជាបញ្ចប់ព្រឹត្តការណ៍ ២០ កុម្ភៈ ក៏ដោយ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន មិនធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ ជាពិសេសប្រភេទ មេរោគបំប្លែងថ្មីៗ អូមីក្រុង (Omicron variant) ដើម្បីធានានិរន្ដរភាព នៃការបើកប្រទេស...
ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១ វិមានកីឡដ្ឋានជាតិ មរតកតេជោកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ អង្គទូតមកពីប្រទេស ជាង២០រួម ទាំងបណ្តាប្រទេសអាស៊ាន និងអត្តពលិក គ្រូបង្វឹក ទាហាន សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់ បានចូលរួមក្នុងពិធីនេះ ។ គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ ជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌរួមគ្នាកសាង“ ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងកម្ពុជា...
ក្នុងរយៈពេលជាងមួយទសវត្សរ៍ មុនពេលមានការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ នៅដើម ឆ្នាំ២០២០ ផលិតផលក្នុងស្រុក សរុបរបស់ប្រទេសកម្ពុជា មានកំណើនប្រចាំឆ្នាំ ជាមធ្យមក្នុងអត្រាខ្ពស់ជាង៧% ដែលនេះគឺជាកំណើន មួយដ៏ខ្ពស់ បើធៀបទៅនឹងកំណើន របស់ប្រទេសនានា នៅក្នុងតំបន់អាស៊ាន ។ សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកលើវិស័យចម្បងៗ ចំនួនបី គឺវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ។...