នយោបាយ

ទូកក្តោងនៃ​ “ខ្សែក្រវាត់និងផ្លូវ” កំពុងឆ្ពោះទៅ អនាគតដ៏ភ្លឺស្វាង

ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១ វិមានកីឡដ្ឋានជាតិ មរតកតេជោកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ អង្គទូតមកពីប្រទេស ជាង២០រួម ទាំងបណ្តាប្រទេសអាស៊ាន និងអត្តពលិក គ្រូបង្វឹក ទាហាន សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់ បានចូលរួមក្នុងពិធីនេះ ។

គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ ជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌរួមគ្នាកសាង“ ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងកម្ពុជា ។ គម្រោងនេះ ស្ថិតនៅទីក្រុងភ្នំពេញ រាជធានី នៃប្រទេស កម្ពុជា មានទំហំសំណង់ សរុបប្រហែល៨ម៉ឺនម៉ែត្រការ៉េ ជាកីឡដ្ឋានខ្នាតធំមួយ ដែលអាចផ្ទុកអ្នកទស្សនាបាន ៦ម៉ឺននាក់ និងជាទីតាំងសំខាន់ សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាSEA Games-ASEAN Para Games 2023 ។
ក្រឡេកមើលពហុកីឡដ្ឋានជាតិមរតកតេជោ រូបរាងទាំងមូល គឺដូចជាសំពៅ រូបរាងនេះមានន័យថា ចំណងមិត្តភាពប្រពៃណី រវាងចិននិងកម្ពុជា មានភាពយូរអង្វែង ហើយទំនាក់ទំនងភាព ជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងកម្ពុជា និងសហគមន៍ រួមវាសនា រវាងចិន និងកម្ពុជា នឹងមានអនាគតកាន់តែល្អប្រសើរ ។
នៅខាងជើងនិងខាងត្បូង នៃពហុកីឡដ្ឋាន នេះមានសសរស្តម្ភកម្ពស់ ៩៩ម៉ែត្រ ដែលបង្កើតជារូប”លើកដៃសំពះ”របស់កម្ពុជា ។ ជញ្ជាំងផ្នែកខាងក្រៅ នៃពហុកីឡដ្ឋាន នេះបានតុបតែងដោយរូបផ្ការំដួល ។ បច្ចេកទេសចិននិងវប្បធម៌កម្ពុជាបានរួមបញ្ចូលគ្នានៅក្នុងពហុកីឡដ្ឋាននេះ ដែលជាការត ភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា ។

តាមការឧទ្ទេសនាមឱ្យដឹងថា គម្រោងនេះបានជំរុញ ឱកាសការងារក្នុងតំបន់ជាង១០០០០កន្លែង បណ្ដុះបណ្ដាលធនធានមនុស្ស ផ្នែកគ្រប់គ្រងនិងផ្នែកបច្ចេកទេសមួយចំនួនធំដើម្បីរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងនាវានៃចំណងមិត្តភាពរវាងចិននិងកម្ពុជា។
សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបាន ថ្លែងនៅ ក្នុងពិធីសម្ពោធថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាគម្រោងធំជាងគេក្នុងចំណោម គម្រោងជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ជូនដល់កម្ពុជា ប៉ុន្តែអ្វី ដែលសំខាន់ ជាងគម្រោងនេះ គឺទឹកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលផ្ដល់ជូនប្រជាជនកម្ពុជា។

ពុះពារឧបសគ្គគ្រប់បែបយ៉ាង រួមគ្នាឈានទៅមុខប្រកបដោយភាព នឹងនរនិងវែងឆ្ងាយ ។ នៅក្នុងយុគសម័យថ្មីនេះ ចំណងមិត្តភាពរវាងចិន និងកម្ពុជាកំពុងវិវឌ្ឍរីកចម្រើថែមទៀត ដោយឥតឈបឈរ ៕

To Top