ភ្នំពេញ៖ យោងតាម លទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កាអនុវត្តវិធានការច្បាប់ មានចំនួន ៧៣ ករណី ៖ ១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ២៣២នាក់២.ឃាត់យានយន្ត (រថយន្ត ៤គ្រឿង...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមការងារបច្ចេកទេសបានសង្កេតឃើញនូវសារចែករំលែក ជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម តួយ៉ាងដូចជាកម្មវិធី Facebook Messenger ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ៥០០០០រៀល ពីក្រុម H&M ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នាយកដ្ឋានព័ត៌មានវិទ្យា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ តាមពិនិត្យអាស្រ័យ លើមនុស្សម្នាក់ៗខ្លះ ក៍ស្រួលខ្លះក៍មិនស្រួល តែមិនមានគ្រោះថ្នាក់ដល់ ជីវិតទេ។ សូមបញ្ជាក់ថា តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ កញ្ញានេះ សម្ដេចតេជោ ក៏បានឱ្យដឹងផងដែរថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣...
ភ្នំពេញ៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនសង្ស័យចំនួន ០៣ នាក់ ០២នាក់ជាស្ត្រីខ្មែរ និងបុរសជនជាតិ នីហ្សេរីយ៉ា អាយុ ៣៨ឆ្នាំ មុខរបរជំនួញ ពីបទឆបោក និងសម្អាតប្រាក់ ។ យោងតាមស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា បន្ទាប់ពីបានចាក់វ៉ាក់សាំង ដូសទី៣ឬដូសជំរុញរយៈពេលប្រមាណ១០ ម៉ោងកន្លងមកនេះ ស្ថានភាពសុខភាពរបស់សម្ដេចល្អណាស់ មិនមានអ្វីប្លែកក្នុងខ្លួនឡើយ ។តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណ នៅថ្ងៃស្អែកវិញ។ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះ ក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល”៕
ប្រទេសកម្ពុជាដើម្បីសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាបានត្រៀមខ្លួនក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក ថវិកាជាតិ ជាពិសេសគឺស្តាតដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ និងប្រកបដោយផាសុខភាពក្នុងការរៀបចំព្រឹត្តការណ៍មួយនេះអោយសាកសមផងដែរ? ដោយសារតែកម្ពុជាពុំទាន់មានពហុកីទ្បដ្ឋានដូចបណ្ដាប្រទេសជិតខាងកម្ពុជាបានមើលឃើញពីប្រទេសចិនជាមិត្តដែកថែបដែលនិងអាចជួយកម្ពុជាគ្រប់កាលៈទេសៈគឺប្រទេសចិនដែលអាចធានាបានការជ្រោមជ្រែងជួយសាងសង់ស្តាតដល់កម្ពុជាបាន ដូចជាការរំពឹងទុកប្រទេសចិនជាបង្អែកដ៏សំខាន់គឺចិនព្រមទទួលយកសំណើរដែលកម្ពុជាស្នើរឲ្យមិត្តចិនជួយសាងសង់ពហុកីទ្បដ្ឋានថ្មី ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន។ ពហុកីឡាដ្ឋានដ៍ធំមួយនេះមានកម្ពស់៣៥ម៉ែត្រ រចនារូបរាងជាកប៉ាល់មានក្បាលពីរដែលមានកំពស់ ៩៩ម៉ែត្រ និងព័ទ្ធជុំវិញដោយគូរបែបសម័យអង្គរហើយតុបតែងជាមួយផ្ការំដួលដែលជានិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ពហុកីឡាដ្ឋានជាតិមរតកតេជោនេះមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៏ទំហំជាង៨៥ហិកតារបស់លោកឧកញ៉ាលីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលសាងសង់ឡើងក្រោមថវិកាប្រមាណជិត១៦០លានដុល្លារ។ គម្រោងនេះបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៧...
ភ្នំពេញ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានឯកជន ចំនួនសរុប ២២៧ទីតាំងនៅភ្នំពេញ នឹងត្រូវបើកឲ្យសិស្ស ចូលរៀនឡើងវិញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១តទៅ បន្ទាប់ពីអាជ្ញាធរ ពិនិត្យឃើញថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ យោងតាមសេចក្តីប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ បើតាមព័ត៌មានបឋម បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី មានករណីលិចទូក នេសាទមួយគ្រឿង នៅចំនុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ នៅលើទូកនេសាទមានគ្នាចំនួន ២នាក់៖១-ឈ្មោះ មាឃ សៀក ភេទប្រុស...
ភ្នំពេញ ៖ គណៈរដ្ឋមន្ដ្រី បានលើកពេលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ដ្រីប្រចាំសប្ដាហ៍ ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ទៅពេលក្រោយវិញ។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១៤ កញ្ញា នេះ៕
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាថវិកា និងស្បៀងអាហារមួយចំនួន ពីឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីនាំយកអំណោយ និងស្បៀងអាហារទាំងនេះ ទៅចុះសួរសុខទុក្ខ និងផ្តល់បន្តជូនដល់កងកម្លាំងដែលកំពុងឈរជើងប្រចាំការ នៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកញ្ញា...