ព័ត៌មានជាតិ

បឋម! លិចទូក នេសាទ នៅស្រុកស្ទឹងហាវ បាត់ខ្លួន មនុស្សម្នាក់

ភ្នំពេញ៖ បើតាមព័ត៌មានបឋម បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី មានករណីលិចទូក នេសាទមួយគ្រឿង នៅចំនុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

នៅលើទូកនេសាទមានគ្នាចំនួន ២នាក់៖
១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ឪពុក) មុខរបរនេសាទ
២-ឈ្មោះ ស៊នមករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ) ។

ជនរងគ្រោះទាំងពីរ ជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕

To Top