ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកភាពចំពោះគម្រោងសាងសង់ស្ពានមួយកន្លែងទៀត ឆ្លងកាត់ទន្លេបាសាក់ នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១...
ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាបនឹងរៀបចំកម្មវិធី «ពិព័រណ៍ម្ហូបអាហារជនបទ» របស់សហគមន៍ភូមិព្រះដាក់ រយៈពេល៣យប់៣ថ្ងៃ នៅក្នុងអំឡុងពេលដំណាច់ឆ្នាំនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងនៅលើគេហទំព័រហ្វេសបុកផ្ទាល់ខ្លួនថា ដើម្បីបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិ និងជំរុញឱ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ រៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយដៃអ្នកភូមិផ្ទាល់ នៅលើកំណាត់ផ្លូវកៅស៊ូឆ្លងកាត់ភូមិព្រះដាក់តែម្តង។ លោកបានបញ្ជាក់ថា ក្រុមការងារនឹងរៀបចំផ្លូវវាងសម្រាប់រំដោះចរាចរណ៍ និងមានត្រៀមចំណតយានយន្តត្រឹមត្រូវផងដែរ។...
កំពង់ចាម ៖ អភិបាលខេត្ត លោក អ៊ុន ចាន់ដា ថ្លែងថា ផ្ដើមចេញពីកត្តាភូមិសាស្រ្ត និង កត្តាវិទ្យាសាស្រ្ត ដែលធ្វើឲ្យ ខេត្តកំពង់ចាម ប្រៀបបានទៅ នឹងគ្រាប់ពេជ្រ មិនទាន់កែច្នៃ ហើយកំពុងរង់ចាំ អ្នកវិនិយោគជាច្រើន ចូលមកបណ្ដាក់ទុន ។ ក្នុងជំនួបសំណេះ សំណលជាមួយ ឯកអគ្គរដ្ឋទូត...
ភ្នំពេញ ៖ រដ្ឋបាលសង្កាត់អូប្ញស្សី៣ ខណ្ឌ៧មករា បានធ្វើសកម្មភាពជួសជុល ផ្លូវជង្ហុកសំបុកមាន់ ដោយអ៊ុតកៅស៊ូប្រភេទAC លើកំណាត់ផ្លូវលេខ១៦៤ ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ អោយកាន់តែល្អប្រសើរ និងសម្រួលដល់ការ ធ្វើដំណើរទៅមក ។ មន្ត្រីរដ្ឋបាលសង្កាត់អូប្ញស្សី៣ បានឲ្យដឹងថា ការជួសជុលផ្លូវជង្ហុកសំបុកមាន់នេះ គឺចាប់អនុវត្តពីផ្លូវសុខហុក ដល់មហាវិថី អ៊ុងប៉ូគុណ(ផ្លូវលេខ១០៩) មានប្រវែងជាង ២២៥...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ អមដំណើរដោយ នាយករដ្ឋបាល, មន្ទីរ/អង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស បានអញ្ជើញពិនិត្យមើលការរៀបចំបុកគ្រឹះ ទីតាំងដាក់រូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” ស្ថិតនៅសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទល់មុខមន្ទីរពេទ្យ មេគង្គកំពង់ចាម ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ប្រធានរដ្ឋវៀតណាម បានឯកភាពគ្នាពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ពាណិជ្ជកម្មតាមព្រំដែន ហើយក៏ពន្លឿនកិច្ចពិភាក្សាលើលិខិតឆ្លងដែន និងវិញ្ញាប័នបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះជាប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ...
ភ្នំពេញ៖ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-កម្ពុជានៅរសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២១នេះបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារដ្ឋសង្គមនិយមវៀតណាម ។
ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្រ្ដីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញ ស្ដីពីការដាក់ឲ្យអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធនាភិបាល សន្ដិសុខសង្គម នៃបេឡាជាតិសន្ដិសុខសង្គម ។ នៅក្នុងកិច្ចប្រជុំខាងលើ លោកអគ្គនាយករងបានថ្លែងថា៖ ក្នុងនាមជាប្រតិបត្តិករសន្តិសុខសង្គម បច្ចុប្បន្ន ប.ស.ស. បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ឲ្យអនុវត្ត របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខនេះ ។ បន្ថែមពីនេះទៀត ប.ស.ស. បានសិក្សារៀបចំបទដ្ឋានគតិយុត្ដ និងយន្ដការពាក់ព័ន្ធផ្សេងៗ រួចជាស្រេច ដើម្បីឲ្យការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ មានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ នៅពេលដែលដាក់ឲ្យដំណើរការ ។ ក្នុងកិច្ចប្រជុំនោះដែរ លោកអគ្គនាយករង បានថ្លែងបន្ថែមថា៖ បន្ទាប់ពីអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ចូលជាធរមាន ប.ស.ស. ក៏បានធ្វើការផ្សព្វផ្សាយ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ដល់តំណាង GMAC តំណាងសហព័ន្ធនិយោជក សមាគមពាណិជ្ជកម្មកម្ពុជា តំណាងអង្គកាសង្គមស៊ីវិល ព្រមទាំងតំណាងសហគ្រាស គ្រឹះស្ថាន នានា ជាច្រើនលើកមកហើយ ដែលមានអ្នកចូលរួម សរុបប្រមាណជាង ១ ០០០នាក់។ បន្ថែមពីនេះ ប.ស.ស. ក៏បានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមជាច្រើន ក្នុងន័យដើម្បីបង្កើនការយល់ដឹង ទៅដល់សមាជិកដែលជាគោលដៅ គឺសំដៅដល់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ នេះតែម្ដង។ លោក ក៏បានបញ្ជាក់ថា៖ ដោយស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ បានធូរស្រាល ទន្ទឹមនឹង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបើកប្រទេសឡើងវិញ លើគ្រប់វិស័យផងដែរ នេះជាឱកាសដ៏ល្អមួយក្នុងការដាក់ឲ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះឡើង ដើម្បីការពារហិរញ្ញវត្ថុ ពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យ ចំពោះប្រជាជនដែលបានចូលរួម ក្នុងរបបប្រាក់សោធន ព្រមទាំងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម សរុបប្រមាណជាង ២០នាក់ ៕
ភ្នំពេញ ៖ លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវសង្គម បានវិភាគពីលោក កឹម សុខា ថា អតីតមេបក្សប្រឆាំងនេះ មាន៣ជម្រើស សម្រាប់ជីវិត នយោបាយ ក្រោយពីមានសិទ្ធិសេរីភាព និងបាននីតិសម្បទានយោបាយឡើងវិញ ។ ការវិភាគរបស់លោកនេះ ដោយសារតែ លោកមើលឃើញ លទ្ធភាព នៃការ...
ភ្នំពេញ: សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១ បានសម្រេចផ្តន្ទាទោស បុររសជាប់ចោទម្នាក់ ដាក់គុក កំណត់ ១២ ឆ្នាំ និង បង្គាប់ឱ្យបង់ថ្លៃជម្ងឺចិត្ត ចំនួន ៨០ លានរៀល ទៅម្តាយរបស់របស់ជនរងគ្រោះ ជាភាគីដើមបណ្ដឹង ជាប់ទាក់ទង...