ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៥៨នាក់ទៀត ជាសះស្បើយចំនួន ៤៩៩នាក់ និងស្លាប់ចំនួន ៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៤៩៨នាក់ និងអ្នកដំណើរពីបរទេស ចំនួន ១៦០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៩៨ ៨៤២នាក់ អ្នកជាសះស្បើយចំនួន...
ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានថ្លែងអំណរគុណ ដល់អាជ្ញាធរស្រុកសំរោង ខេត្តតាកែវ បានស្ដារស្រះបូរាណមួយកន្លែង នៅខាងលិចភ្នំជីសូរ្យ សម្រាប់រក្សាទឹក ឱ្យអ្នកស្រុកប្រើប្រាស់ ជាពិសេសនោះ ជួយរំដោះទឹក ពេលមានទឹកជំនន់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សយ សុភាព នាថ្ងៃទី១១ ខែកញ្ញា...
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក ហ៊ុន ណេង រួមជាមួយថ្នាក់ដឹកនាំ មួយចំនួនទៀត បានអញ្ជើញចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី៣ នៅសាលាខេត្តកំពង់ចាម ។ តាមរបាយការណ៍របស់ មន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ដែលបានចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១ ខែមីនា...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា កាអនុវត្តវិធានការច្បាប់ មានចំនួន ៨៧ ករណី ក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ២៨២នាក់ ,ឃាត់យានយន្ត (រថយន្ត ៨គ្រឿង...
នាចុងសប្តាហ៍នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី ចំនួន១ក្បាល សត្វពង្រូល ចំនួន១ក្បាល និងសត្វទោច ចំនួន១ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វព្រៃកំរទាំង៣ប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា...
ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ។
ភ្នំពេញ ៖ នៅយប់ថ្ងៃសុក្រ ថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២១ កម្លាំងផ្នែកសឹករងម៉ាឡៃ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងស្រុកម៉ាឡៃ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ដឹកនាំកម្លាំង ចំនួន ១០នាក់ ចុះជួយជញ្ជូន សម្ភារ:ប្រជាពលរដ្ឋ...
ភ្នំពេញ ៖ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវរៀបចំគ្រប់គ្រងចរន្ដភ្ញៀវទេសចរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នាពេលខាងមុខនេះ។ យោងតាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជូន និងម៉ឹងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩៕
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតក្រុមប្រតិកម្មព័ត៌មាន សម្រាប់ការងារប្រតិកម្មរហ័ស សំដៅទប់ស្ដាត់ និងឆ្លើយតបរាល់ចំណុចអវិជ្ជមាននានា ដែលធ្វើឱ្យប៉ះពាល់ដល់ គ.ជ.ប ឬធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត៕ នេះបើយោងតាមសេចក្ដីសម្រេចរបស់ គ.ជ.ប ចេញផ្សាយថ្មីៗនេះ។
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា ក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលករណីសម្លាប់គ្នា២ករណីធំៗនៅភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។ ករណីទាំង២នៅព្រឹក១០ កញ្ញានេះ នៅ២កន្លែងខុសគ្នា មួយនៅខណ្ឌដូនពេញមានគូសង្សា២នាក់ស្លាប់ ។ មួយទៀតនៅខណ្ឌចំការមនមានគ្នា៣ស្លាប់ក្នុងខុនដូ ជាជនជាតិហ្វីលីពីន។ ថា តើករណី២នេះ កើតឡើងដោយសារអ្វីនោះ ត្រូវបានលោក ឆាយ គឹមខឿនប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រលប់ថ្ងៃ១០...