ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិស័យឯក ជនទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតភាពស៊ាំសហគមន៍ តាមរយៈរ៉ាប់រងថ្លៃវ៉ាក់សាំងកូវីដ-១៩ ដោយខ្លួនឯង។ សម្ដេច ទៀ បាញ់ លើកឡើងបែបនេះក្រោយពី រាជរដ្ឋាភិបាល បន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាជនដោយឥតគិតថ្លៃ...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី-អឺរ៉ុប លើកទី១ មេដឹកនាំនយោបាយមកពីទ្វីប អាស៊ី-អឺរ៉ុប នឹងចូលរួមដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ។ ក្នុងកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត សង្កាត់ចំនួន២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។ សង្កាត់ថ្មីទាំង២ដែលរាជរដ្ឋាភិបាលទើបប្រកាសបង្កើតឡើងនោះ ៖ ទី១-សង្កាត់អូរជ្រៅ ដោយកាត់ភូមិ ចំនួន៧ភូមិ ពីសង្កាត់ប៉ោយប៉ែត រួមមាន ៖ ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយជ្រើសរើសពលករខ្មែរ ទៅធ្វើការនៅប្រទេសអូស្ដ្រាលី ក្រោយពីរដ្ឋាភិបាល អូស្ដ្រាលី ពុំទាន់ផ្ដល់ទិដ្ឋាការជូនកម្ពុជា ។ ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសពីការបង្កើតទិដ្ឋាការ កសិកម្មអូស្ត្រាលី (Australian Agriculture Visa) ដើម្បីឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្ម ក្នុងវិស័យកសិកម្មនៅអូស្ត្រាលី ។...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យស្ដីពី ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាង ឃុំបឹងល្វា ជាមួយឃុំកំពង់ថ្មី និងឃុំប្រាសាទ នៃស្រុកសន្ទុក ខេត្តកំពង់ធំ៕
ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី-ខេត្តត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្តែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលនានា។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងចេញនារសៀលថ្ងៃ៣១ សីហា។ ការចេញលិខិតរបស់ក្រសួងនេះ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា...
ភ្នំពេញ៖ លោក ស សុខា កូនប្រុសសម្ដេច ស ខេង បានលើកឡើងថា ជាបន្តបន្ទាប់ក្រុមអ្នកនយោបាយ ប្រឆាំងមួយចំនួន ដែលធ្វើនយោបាយ តែដើម្បីដូរបាយនោះ បាន និងកំពុងផ្តិតយក ឬភ្ជាប់ជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីស្តារស្ថានភាព និងប្រជាប្រិយភាពរបស់ខ្លួន ឃោសនាកុហកបោកប្រាស់បំភាន់ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សុខសន្តិភាព គឺជាកត្តាមិនអាចខ្វះបាន ក្នុងការគ្រប់គ្រងបរិស្ថាន និងដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក James Larsen អ្នកសម្របសម្រួលកិច្ចការ ប្រែប្រួលអាកាសធាតុ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យា Zoom នៅព្រឹកថ្ងៃអង្គារនេះ ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ សាងសង់ភូមិកីឡាឲ្យទាន់ពេលវេលា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឃុំយាយម៉ៅពេជ្រនិល នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយកាត់យកភូមិ ចំនួន៩ ពីឃុំត្រែងត្រយឹង។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចេញផ្សាយ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ឃុំយាយម៉ៅពេជ្រនិល មានភូមិ ចំនួន៩ គឺភូមិទី៣, ភូមិទី៦, ភូមិចំការចេក, ភូមិទឹកចេញ, ភូមិព្រឹង, ភូមិកងមាស,...