ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតសង្កាត់២ ថែមទៀត ក្នុងក្រុងប៉ោយប៉ែត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត សង្កាត់ចំនួន២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។

សង្កាត់ថ្មីទាំង២ដែលរាជរដ្ឋាភិបាលទើបប្រកាសបង្កើតឡើងនោះ ៖ ទី១-សង្កាត់អូរជ្រៅ ដោយកាត់ភូមិ ចំនួន៧ភូមិ ពីសង្កាត់ប៉ោយប៉ែត រួមមាន ៖ ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ។ ដោយបានកំណត់ទីតាំង សាលាសង្កាត់អូរជ្រៅ ស្ថិតក្នុងភូមិព្រៃព្រិច ។

ទី២-សង្កាត់អូរឬស្សី កាត់ភូមិចំនួន៥ពីសង្កាត់ផ្សារកណ្តាល រួមមាន ៖ ភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ។ ដោយកំណត់ទីតាំងសាលាសង្កាត់ អូរឬស្សី ស្ថិតក្នុងភូមិទួលពង្រ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top