ភ្នំពេញ ៖ អគ្គិភ័យកំពុងឆាបឆេះមន្ទីរពហុព្យាបាល សុខ លាភ មេត្រី ស្ថិតតាមបណ្ដោយផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ខណៈកម្លាំងសមត្ថកិច្ចបាន ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា ដោយមិនរាលដាល ទៅផ្ទះអ្នកក្បែរខាងទេ ៕
ភ្នំពេញ ៖ ដើម្បីបង្កើនគុណភាព និងសុវត្ថិភាពប្រើប្រាស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នឹងផ្លាស់ប្តូរគ្រាប់កឹប ខ្ចៅ និងសៀលប្រភេទថ្មី សម្រាប់ កឹបភ្ជាប់ផ្លាកលេខសម្គាល់រថយន្ត ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ តទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ៕
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោល លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា ក្រុមន្រ្តីជំនាញរបស់ខេត្តកំពុងតាមរកមនុស្សម្នាក់ ក្រោយមានសេចក្តីរាយការណ៍បានបាត់ខ្លួនពេលកំពុងភ្លៀងខ្លាំង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ។ លោក ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៥ សីហា ថា ដោយសារមានព័ត៌មានមកថា មានមនុស្សម្នាក់បាត់ខ្លួន...
ភ្នំពេញ ៖ លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានទទួលមរណភាព កាលវេលាម៉ោង៣និង៤៩នាទីទាបភ្លឺ នាថ្ងៃ២៥ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយជរាជព៌ាធ ។ ការបាត់បង់លោក គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ល្អ និងមានប្រជាប្រិយមួយរូប សម្រាប់សហគមន៍ឥស្លាមកម្ពុជា ។ នេះបើតាមការប្រកាសពីផេកហ្វេសប៊ុករបស់សំឡេងឥស្លាមកម្ពុជា៕
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល អនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១៣១ ករណី ក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ៣៥២នាក់ (បញ្ជូនទៅតុលាការ) ១នាក់ ឃាត់យានយន្ត (រថយន្ត ៣២គ្រឿង និងម៉ូតូ ៦៥គ្រឿង)និងពិន័យជាប្រាក់...
ភ្នំពេញ៖ ក្រុមហ៊ុន EZECOM / TELCOTECH ដំណើរ ការបោះផ្សាយ មូលបត្រ បំណុល តម្លៃ ៨០.០០០.០០០.០០០ រៀល (ប៉ែតសិប កោដិ រៀល ) ស្មើនឹង ២០លាន ដុល្លារ អាមេរិក EZECOM ក្រុមហ៊ុនផ្តល់...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាក់ទុក ការព្រួយបារម្ភអំពីការបង្កើត ស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា របស់ក្រុមអង្គការសង្គមស៊ីវីលទាំង៦០ បានបង្ហាញពីចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវ។ ការលើកឡើងរបស់ លោក ជិន ម៉ាលីន ដើម្បីឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍របស់ អង្គការសង្គមស៊ីវិលទាំង៦០ ដែលបង្ហាញក្តីបារម្ភ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះកម្រិតទឹកភ្លៀងខ្លាំង នាពេលនេះ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានសរសេរថា “គិតត្រឹមយប់នេះ កម្រិតទឹកភ្លៀងមានកម្ពស់ ២៧៥មីលីម៉ែត្រ ពីកម្រិតបង្គួរទៅខ្លាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះបើគ្មានភាពចាំបាច់”។ សូមជម្រាបជូនថា កម្រិតទឹកភ្លៀងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ...
ភ្នំពេញ ៖ លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានសំណូមពរកុំឱ្យមាន ឬប្រើពាក្យ «សហព័ន្ធឥណ្ឌូចិន» និង «ឧបទ្វីបឥណ្ឌូចិន» តទៅទៀត ព្រោះថា សព្វថ្ងៃ ខ្មែរជាសមាជិកអាស៊ាន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សយ សុភាព នាថ្ងៃទី២៤ ខែសីហា...
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុង នូវទស្សនៈផ្ទាល់ខ្លួន របស់ លោក វិទិត ម៉ុនតារបន (Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ដែលពុំបានផ្ដល់ការយកចិត្តទុកដាក់ចំពោះសារៈសំខាន់ នៃការអនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើគ្នា ចំពោះប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា។ យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ...