ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លង ខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ ៖ ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់បានប្រមូលចំណូលចូលថវិកាជាតិសរុប ៤៧២ ០៦៩ ៥៦៦ ២៥៨ រៀល បើធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០ ថយចុះ ១.៦២ ភាគរយ គិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសម្រាប់ឆ្នាំ២០២១។ ជាមួយគ្នានេះ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន៤ ៣០៣គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២ ៩៩៨...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី២៨ ធ្នូ លោកស្រីបណ្ឌិតNoeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា សម្តែងនូវបំណងសហការ ជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមាន ដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះដែរ លោកស្រី Noeleen Heyzer បានអបអរសាទរកម្ពុជា ដែលបានទទួលតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២២ និងជាប្រេសិតពិសេសលើកិច្ចការមីយ៉ាន់ម៉ា។ បេីតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី២៩ ធ្នូ បានបញ្ជាក់ថា “ក្នុងជំនួបនេះដែរលោកស្រីបណ្ឌិតNoeleen Heyzer បានសម្តែងនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមានដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងបញ្ជាក់ពីការត្រៀមខ្លួន សហការជាមួយលោកស្រីបណ្ឌិត Noeleen Heyzer ក្នុងការអនុវត្តតួនាទីរបស់លោកស្រី។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកអំពីការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការប្រកាន់យកវិធីសាស្រ្ត ស្របតាមការណ៍ជាក់ស្តែង និងជាជំហានៗ សំដៅសម្រេចបាននូវវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់ពីការត្រៀមរាយការណ៍ជូនក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ អំពីវឌ្ឍនភាពការងារ ក្នុងនាមជាប្រេសិតពិសេស ដូចបានធ្វើកន្លងមកហើយដោយ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២របស់ព្រុយណេដារ៉ូស្សាឡាម ដែលជាប្រេសិតពិសេស របស់ប្រធានអាស៊ានមុន ។ លោក ប្រាក់ សុខុន និងលោកស្រី Noeleen Heyzer បានឯកភាពគ្នាថា ដំណើរការនយោបាយណាមួយ ក៏ដោយដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំ ដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង ទើបអាចសម្រេចបានជោគជ័យ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ លើភាពចាំបាច់បន្ទាន់នៃ កិច្ចសហប្រតិបតិ្តការ ដើម្បីធានាការបញ្ជូនឲ្យបានឆាប់រហ័ស និងដោយសុវត្ថិភាពនូវ ជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលកំពុងខ្វះខាតបំផុត រួមទាំងការចាក់វ៉ាក់សាំងដើម្បីគ្រប់គ្រងការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ៕
ភ្នំពេញ៖ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលរួមពិធីអបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរណ៍ នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ឲ្យបានល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរណ៍ស្ពានអាកាសថ្មីបន្ថែមមួយខ្សែទៀត ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨នាទីព្រឹកតទៅ ។ ស្ពាននេះមានប្រវែង២០០ម៉ែត្រ ទទឹង៥,២០ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរណ៍ពីមហាវិថីចោមចៅ ឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរណ៍ ឆ្ពោះទៅផ្លូវជាតិលេខ៣...
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យាថា នៅឆ្នាំ២០២២ខាងមុខ នឹងចុះបញ្ជីក្បាលដីនៅសល់ឱ្យបាន ១០០% នៃចំនួនក្បាលដីប៉ាន់ស្មាន ដំបូង ៧ លានក្បាលដី ជាទុនផ្តល់ដោយរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដី ស្ដីពី ដំណើរការកិច្ចប្រជុំបូក...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានប្រកាស សាលដីកា តម្កល់ទោស បុរស ជនជាប់ចោទវៀតណាម ម្នាក់ ដាក់គុក កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការចាក់សម្លាប់ស្ត្រីខ្មែរ ម្នាក់ ដែលត្រូវជាគូស្នេហា ដោយយកកាំបិតចុងស្រួច...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសសាលដីកា ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុក កំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម ដោយ ដោយយកកំាបិតបុ័ងតោ កាប់ប្រហារទៅលើ ស្ត្រីមេម៉ាយកូនពីរម្នាក់ បណ្តាលឲ្យស្លាប់...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ និង ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀង...