ភ្នំពេញ៖ ក្រោយពីមន្រ្តីនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានធ្វើតេស្តរហ័សរកឃើញអាជីវ ករលក់ដូរ នៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ីមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ រហូតមកដល់រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បិទផ្សារសាមគ្គីហៅប៉ាហ៊ីទាំងមូលជាបណ្តោះអាសន្ន ។ ហើយនៅល្ងាចថ្ងៃដដែលនេះ គេសង្កេតឃើញ ប្រជាពលរដ្ឋ មានការនាំគ្នាទិញទំនិញឥវ៉ាន់មួយចំនួនទុកសម្រាប់ក្រុមគ្រួសារ ។ ចំណែកអាជីវករក្នុងផ្សារទាំងអស់ កំពុងនាំគ្នារើឥវ៉ាន់របស់ខ្លួនមួយចំនួនចេញពីក្នុងផ្សារ អ្នកខ្លះកំពុងបិទតូប ខណ:ឃើញអាជ្ញាធរក្រុង ធ្វើការរៀបចំដាក់ខ្សែហ៊ុព័ទ្ធផ្សារខាងលើ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីការរកឃើញ វីរុសកូវីដ១៩ បម្លែងខ្លួនថ្មី ប្រភេទ B.1.617.2 (Delta) ចំនួន៧ករណី លើអ្នកដំណើរចូលមកកម្ពុជា។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦៣នាក់ និងមានករណីជាសះស្បើយ២នាក់ ស្លាប់ម្នាក់ ។ សូមមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៦១២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣១៩នាក់ និងស្លាប់៤នាក់៕
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទីតាំង ធានាគារ ផ្សារទំនើប ភោជនីយដ្ឋាន យានដ្ឋាន ហាងលក់សម្លៀកបំពាក់ មួយចំនួន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានរកឃើញពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហោះទីតាំង និងកាលបរិច្ឆេទ នៃការដែលអ្នកវិជ្ជមានជំងឺកូវីដ១៩បានទៅ ជាបន្តបន្ទាប់ដូចខាងក្រោម៖...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៦៩នាក់បន្ថែមទៀត និងមានករណីជាសះស្បើយ ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺ កូវីដ១៩ ចំនួន០៤នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន កម្ពុជា បានលើកឡើងថា ដែនដីប្រទេសមួយ បើបាត់បង់ទៅជាតិសាសន៍ ដទៃហើយ គឺដែនដីនោះមិន កើតមកវិញទេ ដូច្នេះជាតិសាសន៍ខ្មែរ យើងគ្រប់និន្នាការ នយោបាយទាំងអស់ ត្រូវរួមគ្នា ការពារទឹកដីជាតិសាសន៍ ខ្មែរយើងឲ្យនៅគង់វង្សជានិរន្ត បើមិនបានពង្រីកទឹកដីទេ សូមកុំឈ្លោះគ្នារហូត បាត់បង់ទឹកដីឲ្យសោះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់បន្ថែមទៀតចំនួន ២,៣១១ នាក់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួន អ្នកស្លាប់ជាតិកើនឡើងដល់ ៤៩៦,០០៤ នាក់។ យោងតាមប្រភពព័ត៌មាន ពីក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ការឆ្លងថ្មីចំនួន ៧៤,០៤២ករណី ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ១៧,៧០២,៦៣០...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន២១នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន២នាក់ និងមានករណីជាសះស្បើយចំនួន២១នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកែប បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីបន្ថែមទៀត នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១៕