ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើម ទូទាំងប្រទេស លើកទី១ ការសិក្សាដោយការ បង្កើតគម្រោង «បំណងប្រាថ្នា» ដែលជាការប្រកួតតាមបែបការសិក្សា លើកដំបូងបំផុត សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ៖ អាជ្ញាធរស្រុកស្រុកខ្សាច់កណ្តាលបានបិទ មន្ទីរសម្រាកព្យាបាល និងសម្ភព ព្រែកតាមាក់ (២៤ម៉ោង) ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក្រោយមានអ្នកជំងឺកូវីដ១៩ ម្នាក់នៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល បានទៅពិនិត្យសុខភាពនិងព្យាបាល។ រដ្ឋបាលស្រុកខ្សាច់កណ្តាលនាថ្ងៃ១០ មិថុនា បានឲ្យដឹងថា កាលពីថ្ងៃ៥ មិថុនា មានអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ មានទីលំនៅភូមិក្រោម...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំអន្ដរក្រសួង សម្រាប់សិក្សា និងលើកគម្រោង រៀបចំសារមន្ទីរ ដើម្បីដាក់តាំងនូវគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិច កាលពីសម័យសង្គ្រោម ស៊ីវិលចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ...
វ៉ាស៊ីនតោន៖ ប្រភពពីសមាជិកសភា ត្រូវបានដកស្រង់សំដីដោយសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim News បានឲ្យដឹងថា កិច្ចចរចាចំនួន៥ ក្នុងអតីតកាលនៃទីក្រុងវីយែន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ មានភាពប្រសើរឡើងវិញបាននាំឱ្យមានកិច្ចព្រមព្រៀងមួយស្តីពីការដកទណ្ឌកម្មអាមេរិកចំនួន ១០០០ លើអ៊ីរ៉ង់ ប៉ុន្តែទណ្ឌកម្មប្រហែល ៥០០ ទៀតកំពុងមានជម្លោះ និងរក្សាទុកដដែល។ សមាជិកគណៈកម្មាធិការចរចាអ៊ីរ៉ង់លោក Abbas Araqchi បានលើកឡើងថា តួលេខនេះត្រូវបានផ្តល់ជូនដោយប្រធានក្រុមចរចាអ៊ីរ៉ង់លោក Abbas...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២០នាក់ ក្នុងនោះស្រុកកំពង់សៀម ២នាក់ ស្រុកស្ទឹងត្រង់១នាក់ ស្រុកកងមាស៥នាក់ ស្រុកស្រីសន្ធរ២នាក់ ស្រុកបាធាយ២នាក់ ស្រុកព្រៃឈរ៣នាក់ ស្រុកជើងព្រៃ៥នាក់ និងមានករណីជាសះស្បើយចំនួន ១៥នាក់ ផងដែរ...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យថៅកែរោងចក្រ ត្រូវធ្វើបច្ចុប្បន្នភាពអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នពិតប្រាកដរបស់កម្មករមកក្រសួងការងារ ឲ្យបានមុនថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ ការស្នើរបស់រដ្ឋមន្រ្តីការងារនេះ ក្រោយពីសាលារាជធានីភ្នំពេញតម្រូវឲ្យម្ចាស់ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ត្រូវផ្តល់អត្តសញ្ញារបស់បុគ្គលិកខ្លួននៅពេលសុំច្បាប់ឈប់សម្រាក់ដើម្បីងាយស្រួលតាមដានរកករណីកូវីដ១៩ ៕
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំគម្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៤ស្រុក ដែលជាតំបន់មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ នៃបណ្ដារស្រុក-ក្រុង ទាំង១០ ក្នុងខេត្តកំពង់ចាម ។ ក្នុងកិច្ចប្រជុំរៀបចំផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅស្រុកចំនួន ៤ គឺ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤២៦នាក់ ជាសះស្បើយ ៧៦០នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៣៨០នាក់ និងអ្នកដំណើរពីបរទេស ៤៦នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣៦៦៦៦នាក់ អ្នកជាសះស្បើយចំនួន ២៩៨០៧នាក់...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្ឃឹមថា នាពេលដ៏ខ្លី វិស័យវារីវប្បកម្ម នឹងមានការរីកចម្រើនតាមរយៈចងក្រងបណ្តុំផលិត និងអនុវត្តបច្ចេកទេសចិញ្ចឹម ស្របតាមស្តង់ដារ ទីផ្សារតម្រូវ។ ក្នុងឱកាសបន្តដំណើរមកពិនិត្យរោងសិប្បកម្ម កែច្នៃផលត្រីស្រស់ របស់កសិដ្ឋាន មានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៥០នាក់ បានជាសះស្បើយ ក្នុងចំណោមអ្នកជំងឺ ដែលកំពុងព្យាបាល១ ៦៨១នាក់ ក្នុងនោះឆ្លងថ្មី៣០ករណី។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា...