ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តំពង់ចាម បន្តរកឃើញ អ្នកឆ្លងថ្មី២០នាក់ និងជាសះស្បើយ១៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២០នាក់ ក្នុងនោះស្រុកកំពង់សៀម ២នាក់ ស្រុកស្ទឹងត្រង់១នាក់ ស្រុកកងមាស៥នាក់ ស្រុកស្រីសន្ធរ២នាក់ ស្រុកបាធាយ២នាក់ ស្រុកព្រៃឈរ៣នាក់ ស្រុកជើងព្រៃ៥នាក់ និងមានករណីជាសះស្បើយចំនួន ១៥នាក់ ផងដែរ ។

To Top