ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ការចោទប្រកាន់មូលដ្ឋាន ទ័ពចិន នៅសមុទ្ររាម របស់កម្ពុជានោះ ទោះបីជាកម្ពុជាឆ្លើយតប យ៉ាងណាក៏ដោយ ក៏នៅតែលទ្ធផលដដែល ព្រោះថា មិនតាមបំណងប្រថ្នារបស់អាមេរិក ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងដំបូង របស់កម្ពុជា...
ភ្នំពេញ៖ ក្នុងទឹកមុខញញឹមញញែមផង ក្រៀមក្រំផងក្រុមស្រ្តីដែលជាអាជីវករ និងធ្វើការក្នុងក្រុមហ៊ុនឯកជន មួយចំនួនបានបញ្ចេញអារម្មណ៍រៀងៗខ្លួន ជុំវិញការមើលថែទាំកូនៗ ក្នុងពេលកម្ពុជាបាននិងកំពុង ជួបប្រទះជំងឺកូវីដ១៩។ អារម្មណ៍របស់ពួកគាត់ម្នាក់ៗបង្ហាញមកថា មានភាពលំបាកក្នុងការរកថវិកាបង់ថ្លៃសាលាកូន ដោយសារកូនៗរៀនសាលាឯកជន ត្រូវរៀនតាមប្រព័ន្ធអនឡាញ ក្រោយការផ្អាករៀននៅក្នុងថ្នាក់ ។ បើតាមជួបការសំភាសន៍ ជាមួយក្រុមស្រ្តីក្នុងសម័យកូវីដ១៩នេះ មានស្រ្តីខ្លះត្រូវបង្ខំចិត្តឈប់ធ្វើការ ដើម្បីមានពេលវេលាគ្រប់គ្រាន់ មើលថែរក្សាកូនតូចៗរបស់ខ្លួន ក្រោយផ្អាកការសិក្សាក្នុងសាលា និងខ្លះបន្តធ្វើការដើម្បី យកថវិកាមកផ្គត់ផ្គង់គ្រួសារ...
ភ្នំពេញ ៖ កាលពីខែឧសភា ឆ្នាំ២០២១ ក្រុមងការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយបល់ ឬសំណូមពរ របស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង បានដោះស្រាយ និងឆ្លើយតប៥៦ករណី ព្រមទាំង កំពុងដោះស្រាយ ៤៣៣ករណីទៀត ។ នេះបើយោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ។ ក្នុងករណីនេះដែរ...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌ រាជធានីភ្នំពេញ គ្រោងនឹងពង្រីកវិសាលភាព នៃការលក់ដូរនៅតាមផ្សាររដ្ឋ ទាំង២៥ ឲ្យបានទូលំទូលាយ ជាងមុន ក្រោយពីផ្សាររដ្ឋនានា នៅទូទាំងរាជធានី មិនមានការឆ្លង រីករាលដាល ជំងឺកូវីដ-១៩បន្ថែមទៀត ក្រោយបានបើក ឲ្យដំណើរការ ប្រមាណ២សប្តាហ៍មកនេះ ។ បើទោះបីនៅតាមបណ្ដារោងចក្រ សហគ្រាសមួយចំនួន នៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ ក៏នៅក្នុងកិច្ចប្រជុំ តាមរយៈ...
ភ្នំពេញ :អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និង ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និង ផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងនៅប្រទេសបារ៉ែន ដើម្បីចូលប្រកួត សម្រាប់ពានរង្វាន់វគ្គជម្រុះ FIFA World Cup Qatar 2022 Qualifiers ត្រូវបានស្រ្តីខ្មែររូបស្រស់ម្នាក់ ដែលជាបុគ្គលិក សណ្ឋាគារ នៅប្រទេសបារ៉ែនស្ម័គ្រចិត្ត មកជួយធ្វើម្ហូបឲ្យ។ យោងតាមផេកហ្វេសប៊ុក របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាថ្ងៃទី៩ មិថុនា នេះបានឲ្យដឹងថា...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា កម្ពុជាបាននិងកំពុង អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ចខៀវ រួមមាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស និងអភិវឌ្ឍន៍កំពង់ផែ ទឹកជ្រៅជាដើម ។ ក្នុងពិធីបើកកិច្ចពិភាក្សាតុមូល ស្ដីពីមហាសមុទ្រ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចខៀវ...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាណែនាំដល់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ត្រូវទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត និងបង្កើនរក្សាសន្ដិសុខ និងសុវត្ថិភាព ក្រោយពីរកឃើញអ្នកទោសមួយចំនួនឆ្លងជំងឺកូវីដ-១៩។ នាពេលថ្មីៗនេះ ជំងឺកូវីដ-១៩ បាននិងកំពុងឆ្លងចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត មួយចំនួន តាមរយៈការរកឃើញករណីវិជ្ជមានជំងឺនេះ លើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំមួយចំនួន។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៧២៩នាក់ទៀត ខណៈជាសះស្បើយមានត្រឹមតែ៣៩៨ និងស្លាប់១១នាក់។ ក្នុងចំណោមអ្នកឆ្លងទាំង ៧២៩នាក់នេះ មានករណីឆ្លងសហគមន៍៦៧១នាក់ និងអ្នកដំណើរពីបរទេស ៥៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣៦២៤០នាក់ អ្នកជាសះស្បើយ ចំនួន២៩០៤៧នាក់ និងអ្នកស្លាប់ចំនួន២៨៩នាក់...
ភ្នំពេញ ៖ ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើន ប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់។ល។ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រក សត្វព្រៃភ្នំក្រវាញ និងសំកុស ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ...