ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើប្រទេសឆែកជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជាបន្ថែមទៀត ជាពិសេស ក្រោយពេលជំងឺកូវីដ-១៩ត្រូវបានបញ្ចប់។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ សម្តេច សាយ ឈុំ បានកត់សម្គាល់ឃើញថា...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១នេះ សប្បុរសជន និងព្រះសង្ឃ បន្តផ្ដល់អំណោយជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ អំណោយទាំងអស់ ដែលបានផ្ដល់ជូនគណកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះខាងព្រះសង្ឃ ក្នុងខេត្តកំពង់ចាម ទឹកបរិសុទ្ធ ២.៩០០ យួរ មី...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ផែនការចាក់វ៉ាក់សាំងកូវីដ-១៩ គឺចាក់ឲ្យបានគ្រប់ៗគ្នា មិនថា ប្រជាពលរដ្ឋ ឬអ្នកទោសឡើយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ ការលើករបស់លោកស្រី យក់ សម្បត្តិ ក្រោយពីមានអ្នកទោសក្នុងខេត្តមួយចំនួន បានឆ្លងជំងឺកូវីដ-១៩ និងមានស្លាប់ផងដែរ។ ក្នុងឱកាសទទួលវ៉ាក់សាំង១លានដូសទៀតនាថ្ងៃទី៨ ខែឧសភា...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៦៧៨នាក់ទៀត ជាសះស្បើយចំនួន៥៥៧នាក់ និងស្លាប់ចំនួន១២នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦៧៨នាក់ មានករណីឆ្លងសហគមន៍ចំនួន៦២៩នាក់ និងអ្នកដំណើរពីបរទេស៤៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣៥៥១១នាក់អ្នកជាសះស្បើយចំនួន២៨៦៤៩នាក់ អ្នកស្លាប់ចំនួន២៧៨ នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤២នាក់ និងជាសះស្បើយចំនួន ១២០នាក់ ។
ភ្នំពេញ ៖ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានថ្លែងថា កំពង់ផែរាម របស់កម្ពុជាកំពុងតែស្ថិតនៅក្នុងភាពស្មុគស្មាញ រវាងកម្ពុជាជាម្ចាស់ប្រទេសជាមួយនឹងប្រទេសមហាអំណាចចិន-អាមេរិក ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកថា បញ្ហាដែលចាក់ស្រេះដ៏ស្មុគស្មាញ នេះនឹងធូរស្រាល ហើយល្អប្រសើរឡើងវិញ ក្រោយកម្ពុជាអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក ចុះទៅបំពេញទស្សនកិច្ចនៅកំពង់ផែរាម ក្នុងពេលណាមួយ នាពេលខាងមុខ ។ ទំនាក់ទំនងកម្ពុជា-អាមេរិក...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំ កម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕
ភ្នំពេញ ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីក្រុមហ៊ុនចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ ក្នុងនោះ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស និងស៊ីណូហ្វាម៥០ម៉ឺនដូស។ វ៉ាក់សាំងចំនួន១លានដូស មកដល់កម្ពុជា នាថ្ងៃទី៨ មិថុនា នេះ គឺជារ៉ាក់សាំង លើកទី៦ហើយ។ ដោយលើកទី៥ ចំនួន១លានដូស មកដល់កម្ពុជា កាលពីថ្ងៃទី២៣ ឧសភា...
ភ្នំពេញ ៖ មុខរបរចិញ្ចឹមខ្យងចំពុះទារបស់ប្រជាសហគមន៍ពាមក្រសោបប្រមាណ១១៥គ្រួសារ នៅខេត្តកោះកុង បានធ្វើឲ្យពួកគេរកចំណូលបានពីចន្លោះ៤ ៥០០ ០០០-៦ ០០០ ០០០ ដុល្លារក្នុងមួយឆ្នាំ។ តាមហ្វេសរបស់ក្រសួងបរិស្ថាននាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះបានឲ្យដឹងថា ខ្យងចំពុះទាត្រូវបានចិញ្ចឹមដោយប្រជាសហគមន៍ពាមក្រសោបមានប្រមាណជា១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្រប្រមាណ៥០ ហិកតា ដែលអាចផលិតខ្យងចំពុះទា...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ ឲ្យដឹងនៅថ្ងៃទី៨ មិថុនាថា នៅថ្ងៃទី១៣ ដល់១៥ មិថុនា កម្ពុជានឹងរងឥទ្ធិពលព្យុះឈ្មោះ “កូហ្គូម៉ា” ។ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៩ – ១៥ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងធនធានទឹកបានឲ្យដឹងថានៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១...