ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃ១៣ ដល់១៥ មិថុនា កម្ពុជានឹងរងឥទ្ធិពលព្យុះឈ្មោះ “កូហ្គូម៉ា”

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ ឲ្យដឹងនៅថ្ងៃទី៨ មិថុនាថា នៅថ្ងៃទី១៣ ដល់១៥ មិថុនា កម្ពុជានឹងរងឥទ្ធិពលព្យុះឈ្មោះ “កូហ្គូម៉ា” ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៩ – ១៥ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងធនធានទឹកបានឲ្យដឹងថានៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប ។

នៅថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2014 ។

ក្រសួងថាស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C នឹងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C ។ មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង ។ ចំណែកបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °Cនឹងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C។ មានភ្លៀង ផ្គររន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគ ឦសាន ភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ។
ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៩ °C។ មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រលកសមុទ្រខ្ពស់ៗ ។

ស្ថានភាពអាកាសធាតុដូច បានជម្រាបជូនខាងលើ ក្រសួងក៏សូមឱ្យសាធារណជន ប្រជាពលរដ្ឋ ជាពិសេស ប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕ សំណាង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top