ភ្នំពេញ ៖ សហភាពអឺរ៉ុប (EU) និងអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ស្ថាប័នទាំងពីរ រួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខ សុខភាពនាពេលអនាគតនៅកម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មានរួម របស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា សហភាពអឺរ៉ុប កំពុងវិនិយោគក្នុងទឹកប្រាក់ជាង ២,៨...
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងរបស់ចិន ឈ្មោះស៊ីណូវ៉ាក់ (SINOVAC) ជាវ៉ាក់សាំងប្រភេទទី២ ដែលអង្គការសុខភាពពិភពលោក (WOH) ចុះបញ្ជីសម្រាប់ ការប្រើប្រាស់បន្ទាន់ បន្ទាប់ពីវ៉ាក់សាំងចិន ឈ្មោះ ស៊ីណូហ្វាម (SINOPHARM)។ តាមរយៈគេហទំព័រ ហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២ ខែមិថុនា...
ភ្នំពេញ ៖ បើតាមប្រភពពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅថ្ងៃទី០២ មិថុនា ឆ្នាំ ២០២១ ប្រជាពលរដ្ឋចំនួន១០នាក់រស់នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានស្លាប់ដោយសង្ស័យថា អាចមកពីការពុលស្រាស ។ ក្រោយការស្លាប់ប្រជាពលរដ្ឋទាំង១០នាក់នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានយកចិត្តទុកដាក់ជួយដល់ក្រុមគ្រួសារសព ក៏ដូចជាយកអ្នកផ្សេងទៀតយកទៅព្យាបាលនៅមន្ទីរផងដែរ ៕
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្រេចទទួលស្គាល់លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានសមាគមទូរទស្សន៍កម្ពុជា បណ្ដោះអាសន្ន ជំនួសលោក ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព នាពេលថ្មីៗនេះ។ គួររម្លឹកថា លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាព...
ភ្នំពេញ ៖ តំណាងក្រុមអង្គការ សង្គមស៊ីវិល៥រូប ក្នុងនោះ មានទាំង លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ គោលនយោបាយបានជួបពិភាក្សា ការងារមួយចំនួនជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក ។ ឆ្លៀតឱកាសជួបក្រុមអង្គការសង្គម ស៊ីវិលនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងពេលលោកស្រី...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ឆ្លងរីករាលដាលកូវីដ-១៩ នាពេលនេះ គឺប្រជាពលរដ្ឋត្រូវការបំផុតសិទ្ធិរស់រានមានជីវិត និងប្រជាធិបតេយ្យបែបសមូហភាពនិយម មិនមែនតាមបែបប្រជាធិបតេយ្យអាត្មានិយមឡើយ។ ក្នុងកម្មវិធីសំឡេងការពិតដើម្បីប្រជាជននាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «តើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបណាដែលពលរដ្ឋត្រូវការក្នុងពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ ដូចជា ការឆ្លងរាលដាលកូវីដ-១៩ នាពេលនេះជាដើម»...
ភ្នំពេញ៖ បន្ទាប់ពីបានបើកកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងកែសម្រួល លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម លើកទី១ របស់ខ្លួន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២១ នេះ...
ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឲ្យដឹងថា ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាល ចំណាយថវិកា ជាង២.២ពាន់ លានរៀល ជាប្រាក់ឧបត្ថម្ភបន្ថែមផ្តល់ជូនស្រ្តីសម្រាលកូន សមាជិក ប.ស.ស. ចំនួន៥ ៤៨០នាក់ និងមានកូន ចំនួន៥ ៥៣៣នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ប.ស.ស. នាថ្ងៃទី២...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានចាត់តំណាងលោក អ៊ឹង ហ៊ុយកៅ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថម្ភដល់ក្រុមការងារ និងសមត្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅ បម្រាមគោចរ...
ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានស្នើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋធ្វើសកម្មភាព មុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមការចេញផ្សាយស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃ២ មិថុនា ។ ជាមួយគ្នានេះ លោកស្រីក៏បានសុំឲ្យរដ្ឋាភិបាលកម្ពុជា គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន...