ភ្នំពេញ ៖ លោកស្រីអនុរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិក Wendy Sherman បានមកដល់ភ្នំពេញ ហើយត្រូវបានទទួល ដោយលោកឯកអគ្គរដ្ឋទូត W. Patrick Murphy ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា “លោកស្រីអនុរដ្ឋមន្រ្តី មកទស្សនកិច្ច នៅកម្ពុជា ថ្ងៃនេះ...
ភ្នំពេញ៖ ដោយមានការជួយសម្របសម្រួល របស់ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ពលករខ្មែរចំនួន១៨នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់នៅម៉ាឡេស៊ី នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញតាមជើងយន្តហោះ អាកាសចរណ៍សិង្ហបុរីលេខ SQ158 នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៥និង៣៥នាទីល្ងាច។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ ៕
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី១-១៥ ខែមិថុនា ឆ្នាំ២០២១ សាំងធម្មតាមានតម្លៃ៣.៨០០ ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូតវិញ ក្នុង១លីត្រ តម្លៃ៣.៤៥០រៀល ៕
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបន្ដណែនាំមន្ទីរ ទេសចរណ៍រាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្ត វិធានការនានារបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាព ទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មភោជនី យដ្ឋាន និងអាហារដ្ឋានទេសចរណ៍។ តាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្ដើមទទួលពាក្យ សុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ សម្រាប់ការបោះឆ្នោត សាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១-១៨ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។ តាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប នាថ្ងៃទី៣១...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ ក្នុងបរិបទប្រទេសកម្ពុជា កំពុងទទួលរងនូវវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស» តាមរយៈការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមនានារបស់ក្រសួងបរិស្ថាន។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កម្មវិធីនេះ មានគោល បំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ...
ភ្នំពេញ ៖ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនដែលជាជនបរទេសចំនួន៦នាក់ ក្នុងបទល្មើសជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀន ជិត១០០គីឡូក្រាម ផងដែរ។ យោងតាមការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានចែកបន្ថែម នូវភេសជ្ជៈ ដែលជាអំណោយរបស់សប្បុរសជន ដល់តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីដើម្បី ជាការបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹង ការហត់នឿយ របស់កងកម្លាំង...
ភ្នំពេញ ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ គ្រឹះស្ថានអង្គរបានលក់បណ្ណ ចូលទស្សនារមណីដ្ឋានអង្គរ ចំនួន៤,៧៧៤នាក់ ដោយទទួលចំណូល ១៩៧,២០៨ដុល្លារ ក្នុងនោះ ធ្លាក់ចុះ៩៨.៩១% ធៀបនឹង៥ខែឆ្នាំមុន ។ នេះបើយោងតាមទិនិ្នន័យផ្លូវការ របស់ គ្រឹះស្ថានអង្គរ ចេញផ្សាយ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។ ទិន្នន័យបានឲ្យដឹងទៀតថា...