នយោបាយ

អនុរដ្ឋមន្រ្តី ក្រសួងការ បរទេស សហរដ្ឋអាមេរិក លោកស្រី Wendy Sherman បានមកដល់ភ្នំពេញ

ភ្នំពេញ ៖ លោកស្រីអនុរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិក Wendy Sherman បានមកដល់ភ្នំពេញ ហើយត្រូវបានទទួល ដោយលោកឯកអគ្គរដ្ឋទូត W. Patrick Murphy ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា “លោកស្រីអនុរដ្ឋមន្រ្តី មកទស្សនកិច្ច នៅកម្ពុជា ថ្ងៃនេះ គឺដើម្បីជួបជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់កម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីពិភាក្សា ពីបញ្ហាតំបន់ និងបញ្ហាទ្វេភាគីសំខាន់ៗ” ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងទទួលជួបជាមួយ អនុរដ្ឋមន្ត្រីក្រសួង ការបរទេស សហរដ្ឋអាមេរិក លោកស្រី Wendy Ruth Sherman ដែលមកបំពេញទស្សនកិច្ច នៅកម្ពុជា រយៈពេល១ថ្ងៃ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top