ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤២នាក់ ក្នុងនោះស្រុកកងមាស ០១នាក់ ស្រុកស្រីសន្ធរ ០១នាក់ ស្រុកបាធាយ ០២នាក់ ស្រុកកំពង់សៀម ០៤នាក់ ស្រុកព្រៃឈរ ១០នាក់ ស្រុកជើងព្រៃ ២១នាក់ មកពីខេត្តកំពង់ធំ ចំនួន ០៣នាក់ និងករណីជាសះស្បើយចំនួន...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ ប្រកាសស្វែងរក បុគ្គល ឈ្មោះ យ៉ន យោគ ដែលបានរត់គេចខ្លួន នៅពេលអាជ្ញាធរ តម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅ ក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមាន...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក សៀង ណាំ អ្នកដំណាងរាស្រ្តមណ្ឌល ខេត្តសៀមរាប នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ នេះ បានចុះសំណេះសំណាល និងនាំយកអំណោយរបស់ សម្ដេច ហ៊ុន សែន...
នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ រកឃើញវិជ្ជមានកូវីដ-១៩ ក៏បានធ្វើការគេចខ្លួន ដោយមិនទទួលយកការព្យាបាល បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចេញ...
ភ្នំពេញ ៖ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាល ខ្លួននឹងប្តេជ្ញាដំឡើង ថាមពលពន្លឺព្រះអាទិត្យ ចំនួន៤៥០មេហ្គាវ៉ាត់ ត្រឹមឆ្នាំ២០២២ ខាងមុខនេះ ។ តាមគេហទំព័រហ្វេសប៊ុក ស្ថានទូតអូស្ដ្រាលី នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា អូស្ដ្រា លីគាំទ្រ ថាមពលពន្លឺព្រះអាទិត្យ ចំនួន៤៥០មេហ្គាវ៉ាត់...
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះកម្ពុជានៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ច្រើន ជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃ៣១ ឧសភា។ លោកស្រីបញ្ជាក់ទៀតថា “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ គឺមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះយើងនៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៩០នាក់ទៀត និងជាសះស្បើយ ចំនួន៤៤៨នាក់ ព្រមទាំងស្លាប់៥នាក់ ។ ក្នុងចំនួន៦៩០នាក់នេះ មានករណីឆ្លង សហគមន៍ចំនួន៦៣៥នាក់ និងអ្នកដំណើរពីបរទេស៥៥នាក់។ បើតាមប្រកាស របស់ក្រសួងគិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង សរុបចំនួន៣០០៩៤នាក់ អ្នកជាសះស្បើយ ចំនួន២២៦៣៦នាក់ និងអ្នកស្លាប់ចំនួន២១៤នាក់...
ភ្នំពេញ ៖ បុរសម្នាក់ ដែលមានជំងឺមានកូវីដ១៩ បានគេចវេស ពីការព្យាបាល ត្រូវបានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តាមចាប់បានយកមក ព្យាបាលវិញហើយ កាលពីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។ នេះបើតាមការផ្សព្វផ្សាយ របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញនាថ្ងៃ៣១ ឧសភា ។ បុរសរូបនេះ បានទៅយកសំណាក...
ភ្នំពេញ ៖ សម្រាប់ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវ ទេសចរ ចំនួន១៩៤,០២៥ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួន១៩១,៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន២,២០៥ នាក់។ នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ រាជធានី-ខេត្ត៕
ភ្នំពេញ ៖ ស្របពេលរឿងរ៉ាវ នៃការបាត់ថវិកា ៧០ម៉ឺនដុល្លារ ពីការបង្កើតទូរទស្សន៍ ព្រះអាទិត្យ ឬ SUN TV កំពុងតែប្រទាំងប្រទើសគ្នា ពីអតីតក្រុមមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានថ្លែងបែបចំអកឡកឡឺយថា ថវិកា៧០ដុល្លារ មិនទាន់ដឹងបាត់ ទៅទីណាផងបែរ...