ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តការផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្នា សេពគ្រឿងស្រវឹងគ្រប់ប្រភេទ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្រែអំបិល និង នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ពាក់ព័ន្ធ នឹងសហគមន៍ ២០កុម្ភៈ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានស្រុកកំពង់ត្រឡាច ចំនួន ០២នាក់ ស្រុកសាមគ្គីមានជ័យ ០៣នាក់ ស្រុករលាប្អៀរ ចំនួន ០៧នាក់ ក្រុងកំពង់ឆ្នាំង ១នាក់ និងស្រុកទឹកផុស ០៦នាក់...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវសូមកុំប្រហែសឲ្យសោះ ខណៈ មានករណីប្ដីប្រពន្ធនិងកូនអាយុ ២ខួប ឆ្លងមេរោគ កូវីដ១៩ ដែលមានប្ដី ជាបុគ្គលិកហាងហ្គាសទាន់សម័យ មានទីតាំងស្ថិតនៅផ្ទះលេខ A1Eo ផ្លូវលេខ ២១៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ៩ ថ្មីចំនួន២នាក់បន្ថែមទៀត ដែលធ្វើឱ្យកើនឡើង ៧ករណីគិតមកត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិ សាស្ត្រខេត្តព្រះសីហនុ។
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់ នៅក្នុងរាជធានីភ្នំពេញ ចំនួនជាង១០ម៉ឺននាក់ទៀតហើយ ដែលទទួលបានការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ កាលពីថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២១ ខណៈតួរលេខ នៃអ្នកចាក់វ៉ាក់សាំង កើនឡើង រហូតដល់ជាង១លាននាក់ហើយ ដោយគិតពីថ្ងៃទី១៨កុម្ភៈ មក។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩...
ភ្នំពេញ៖ រយៈពេល៥ខែ ដំបូងក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ចំនួន១៥.២ម៉ឺនតោន ច្រើនជាងឆ្នាំ២០២០ ចំនួន១០.៨ម៉ឺនតោន ។ នេះបើយោងតាម របាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ។ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា «ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឲ្យអនុវត្តជំហានដំបូង មុខងារស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ ក្នុងទម្រង់អេឡិចត្រូនិក នៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម នាពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់ បន្ថែមទៀត នូវប្រសិទ្ធភាព នៃកិច្ចសម្រួលពាណិជ្ជកម្ម...