ភ្នំពេញ ៖ ក្នុងរយៈពេលជិត៥ខែ ចាប់ពីខែមករាដល់ ឧសភាឆ្នាំ២០២១ នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់កម្ពុជា បានចំនួន២,៩៣លានតោន ដោយឡែក ការនាំចេញផលិតផល កសិកម្ម សម្រេចបាន ចំនួន៤,១៣៦ លានតោន។ នេះបើតាមការឲ្យដឹងពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្មថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែ...
ពោធិសាត់៖ មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅល្ងាចថ្ងៃទិ ២៤ ខែ ឧសភា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តរកឃើញករណីវិជ្ជមានជម្ងឺកូវីដ-19ចំនួន ៤ នាក់ស្រី ២ នាក់បន្ថែមទៀតដោយក្នុងនោះមកពីរាជធានីភ្នំពេញទាំង ៤ នាក់។ គិតត្រឹមម៉ោង ១៨ះ០០នាទីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ...
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកអាជីវកម្ម/ផលិតកម្ម នៅរោងចក្រ យូ លី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្កាមេន ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ រោងចក្រនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស សាន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ៥៦៨នាក់ទៀត ជាសះស្បើយចំនួន ៦៦៣នាក់ និងស្លាប់ ៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ៥៦៨នាក់នេះ មានករណីឆ្លងសហគមន៍ ៥៤០នាក់ និងអ្នកដំណើរពីបរទេស ២៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២៦៣២៩នាក់ អ្នកជាសះស្បើយចំនួន ១៩០២២នាក់...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង ត្រូវបន្តដោះស្រាយសំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីចៀសវាងការវិលត្រឡប់មកស្ថានភាព នៃការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង របស់ខ្លួនឡើងវិញ។ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តមួយចំនួន កាលពីថ្ងៃទី២៥...
ភ្នំពេញ៖ បេឡាជាតិអតីតយុទ្ធជន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ចេញសេចក្តីជូនដំណឹងស្តីពី បើកប្រាក់ របបសន្តិសុខសង្គម ប្រចាំខែឧសភា ឆ្នាំ២០២១ លើកទី២ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន៕
ភ្នំពេញ៖ ក្នុងនាមជាអ្នកចូលចិត្តតាមដាន ក៏ដូចជាវិភាគស្ថានការនយោបាយ ទាំងជាតិ-អន្តរជាតិលោក សយ សុភាព បានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការចាប់ខ្លួនអ្នកកាសែត ប្រុសម្នាក់របស់ប្រទេសបេឡារ៉ូស ។ ដោយមើលស្ថានភាពទៅមិនខុសគ្នាពីលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង ដែលបច្ចុប្បន្នលោកនៅតែអះអាងថា ខ្លួនជាមេដឹកនាំគណបក្សសង្រ្គោះជាតិនោះ លោក សយ សុភាព បានផ្ញើសារទៅថា ប្រយ័ត្នមានវាសនាដូចអ្នកកាសែត នៅបេឡារ៉ូស...
ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានគាំទ្រចំណាត់ការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលហាមមិនឲ្យមានការ ផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្ដកំពង់ស្ពឺ ។ រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដោយទុកពេលរយៈពេល១សប្ដាហ៍ សម្រាប់គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀ ក្នុងការរុះរើស្លាកសញ្ញាផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការចលនាដើម្បីសុខភាពកម្ពុជា នាថ្ងៃទី២៤ ឧសភា...
បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ៩៥នាក់ នៅក្នុងតំបន់ចំនួន ៥ នៅយប់ថ្ងៃច័ន្ទ ដោយបានធ្វើឱ្យករណីឆ្លងថ្មីផ្ទុះឡើងដល់ ២.៣៤៨ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ គឺ ៤៤ករណី និង...
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងនិយោជិកទាំងអស់ សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ឱកាសបុណ្យខួបកំណើតគម្រប់ ៨៧ ឈានចូល ៨៨ឆ្នាំ ។ យើងខ្ញុំសូមសម្តែង នូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត...