ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសោកស្ដាយ ចំពោះការបាត់បង់អាយុជីវិតប្រជាជនឥណ្ឌា ជាច្រើននាក់ ដោយសារឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏ខ្លាំងក្លា។ ការសម្តែងការសោកស្តាយនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ លោក ប៉ាន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការព្យាបាល អ្នកជំងឺកូវីដ១៩មានរហូតទៅដល់៩៨០នាក់ និងអ្នកឆ្លងថ្មីចំនួន៤៤៦នាក់ ព្រមទាំងអ្នកស្លាប់៦នាក់ទៀត។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ១៣ ឧសភានេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២១,១៤១នាក់ អ្នកជាសះស្បើយចំនួន ៩,៥១៩នាក់ និងអ្នកស្លាប់ចំនួន ១៤២នាក់៕
ភ្នំពេញ៖ ស្បៀងអាហារ ជាអង្ករនិងត្រីខ ត្រូវបានលោកឧកញ៉ា ឡេង ប្រុស ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។ ក្នុងពិធីប្រគល់និងទទួល នៅថ្ងៃទី១៣ឧសភានេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណលោកឧកញ៉ា...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ ជូនលោក Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ៕
ភ្នំពេញ ៖ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រម បានចេញដីកាបង្គាប់ឲ្យដោះលែងពិធីការិនីទូរទស្សន៍MY TV កញ្ញា មាន ពេជ្ររីតានៅក្រៅឃុំជាបណ្តោះអាសន្នតាមការស្នើសុំរបស់ ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ កញ្ញាត្រូវបានឃាត់ខ្លួននាថ្ងៃ៩ឧសភា ហើយនៅថ្ងៃ១៣ ឧសភា ត្រូវបានឲ្យនៅក្រៅឃុំ ដោយស្ថិតនៅក្រោមការពិនិត្យពីបទ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៣នាក់ទៀត ក្នុងនោះមាននៅស្រុកកងមាស ៣នាក់ ស្រុកស្រីសន្ធរ ៣នាក់ ស្រុកបាធាយ ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ៤នាក់ផងដែរ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសជូនដំណឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧នាក់ទៀត ដែលក្នុងនោះមានស្ត្រីអាយុ ៦៧ឆ្នាំម្នាក់ បានស្លាប់ នៅមន្ទីរពេទ្យបង្អែកបាទី ។ រដ្ឋបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ...
ភ្នំពេញ ៖ ក្រោយឃើញអ្នកប្រើប្រាស់ បណ្តាញសង្គម អ្នកសារព័ត៌មាន រួមទាំងសង្គមស៊ីវិលមួយចំនួន បញ្ចេញអារម្មណ៍ដើរតួនាទីជំនួសសមត្ថកិច្ចនិងតុលាការ ធ្វើការវិនិច្ឆ័យ កាត់សេចក្តីក្នុងសំណុំរឿងវិវាទរវាងឧកញ៉ាហេង សៀ និងពិធីការិនីរូបស្រស់ប្រចាំស្ថានីយ៍ទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតាទាំងមិនបានដឹងច្បាស់ ពីអង្គហេតុពិតប្រាកដ នៃសំណុំរឿងនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន ៤នាក់ ជាពលករមកពីប្រទេសថៃ ។ រដ្ឋបាលខេត្តបញ្ជាក់ថា ចាប់ផ្ដើមពីមានការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ ចំនួន ៧១នាក់ ក្នុងនោះជាសះស្បើយ ២៩នាក់ និងកំពុងសម្រាកព្យាបាល ៤២នាក់៕
ភ្នំពេញ ៖ គិតត្រឹមម៉ោង ៩យប់ថ្ងៃទី១២ ឧសភានេះ រាជធានីភ្នំពេញ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ១៦៨នាក់ ដែលជាលេខធ្លាក់ចុះ បន្ថែមទៀត គួរឲ្យកត់សម្គាល់ បន្ទាប់ពីតួលេខចុះពីជាង ៥០០នាក់ មកជាង ២០០នាក់ រយៈពេល ៤ថ្ងៃផ្ទួនៗ ។ នេះបើតាមលោក មេត មាសភក្ដី អ្នកនាំពាក្យ...