ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលរាជ ធានីតាមរយៈ video conference នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថា ក្រោយបញ្ចប់ការបិទខ្ទប់ នៅថ្ងៃទី៥ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ នៅតែរក្សាតំបន់៣ដដែល គឺតំបន់លឿង លឿងទុំ...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា រាល់ជំនួយ របស់តំណាងរាស្រ្ត អាចផ្តល់ឲ្យបានតាមរយៈអាជ្ញាធរ ដោយអនុវត្តវិធានការបិទខ្ទប់ ហើយអាជ្ញាធរមានសិទ្ធិ ចេញ-ចូល ឆ្លងកាត់តំបន់ក្រហមបាន។ ថ្មីៗនេះ ក្រុមអ្នកឃ្លាំមើលសង្គម និងមន្រ្តីអង្គការសង្គម ស៊ីវិលមួយចំនួនទៀត បានជំរុញឲ្យតំណាងរាស្រ្តក្នុងមណ្ឌលភ្នំពេញគួរតែចុះសួរសុខទុក្ខ និងពិនិត្យមើល...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងថា វិធានបិទខ្ទប់ ត្រូវបានអនុវត្ត ដើម្បីឆ្លើយតប នឹងស្ថានភាពជាក់ស្តែង នៃវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ការថ្លែងរបស់លោកនេះ បន្ទាប់ពីលោក សម រង្ស៊ី បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា អ្នកច្បាប់អន្ដរជាតិ...
ព្រឹត្តិការណ៍កូវីដ១៩ ឆ្លងក្នុងសហគមន៍២០កុម្ភៈ បានអូសបន្លាយ ជាច្រើនសប្តាហ៍មកហើយ។ បញ្ហានេះបានកំពុងបន្តនាំមកនូវ ផលលំបាកជាច្រើនដល់សង្គមកម្ពុជា ទាំងផ្នែកសុខាភិបាល និងសេដ្ឋកិច្ច។ ផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល មានសឹងគ្រប់ទីកន្លែង ជាពិសេស រាជធានីភ្នំពេញ ដែលនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានការណ៍ ដ៏តានតឹង ដោយសារ តែករណី នៃជំងឺកូវីដ១៩ បន្តកើនឡើងគួរឲ្យព្រួយបារម្ភជាខ្លាំង។ ការថមថយ នៃសកម្មភាព...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការចាក់វ៉ាក់សាំងកូវីដ១៩បាន បញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះមិនមាន ការយកថវិកាឡើយ ហើយបើមានបុគ្គលណាទារ នឹងចាត់វិធានការតាមផ្លូវច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់ទទក ។ លោកបន្តថា ប្រជាពលរដ្ឋដែលមានបំណងស្មគ្រចិត្ត ចាក់វ៉ាក់សាំងត្រូវមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងលិខិតបញ្ជាក់អសយដ្ឋាន និងទីលំនៅច្បាស់លាស់។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៤១នាក់ ខណៈមានអ្នកជាសះស្បើយថ្មី៦១នាក់ និងស្លាប់៤នាក់ ។ ក្នុងនោះភ្នំពេញ មានអ្នកឆ្លងចំនួន៥២៥នាក់ បន្ទាយមានជ័យចំនួប១៥៣នាក់ ព្រះសីហនុ៦២នាក់ កណ្ដាល៣៣នាក់ កំពង់ចាម២១នាក់ កំពង់ធំ១៥នាក់ តាកែវ៩នាក់ ត្បូងឃ្មុំ៩នាក់ សៀមរាប៧នាក់ កំពង់ស្ពឺ ៦ និងព្រៃវែងម្នាក់...
ភ្នំពេញ៖នៅយប់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ចំនួន ០២ នាក់ទៀត ដោយម្នាក់សម្រាលដោយធម្មជាតិ និងម្នាក់ទៀតដោយវះកាត់ (ជាកូនទី ៨ ទី ៩) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។ លោក សាស្រ្តាចារ្យ ងី...
បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ជាប្រធានគណៈកម្មការស្រាវជ្រាវ និងបង្ក្រាបល្បែងគ្រប់ប្រភេទ បានបញ្ជាឱ្យក្រុមអន្តរាគមន៍ នៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងប្រមូលផ្ដុំលេងល្បែង ជល់មាន់តាមអនឡាញមួយកន្លែង នៅក្នុងភូមិសាស្ត្រវាលស្រែ ១០០០ ក្នុងភូមិចំការសំរោងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង នាល្ងាចថ្ងៃទី២ ខែឧសភាឆ្នាំ២០២១។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកញៀនល្បែងប្រមាណជិត ២០នាក់ ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួនផងដែរ...
ភ្នំពេញ៖ មន្ទីរទេសចរណ៍រាធានី-ខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មានភ្ញៀវទេសចរផ្ទៃក្នុង ចេញទស្សនាទូទាំងប្រទេសកម្ពុជា ចំនួន៨,៩៦០នាក់។ នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍រាធានី-ខេត្ត ។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបញ្ចប់ការបិទរមណីយដ្ឋាន...