ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ទៀត ដោយម្នាក់ មានមេរោគ អូមីក្រុង ជាករណីនាំចូល ខណៈជាសះស្បើយចំនួន៩នាក់ និងស្លាប់ម្នាក់មិនបានចាក់វ៉ាក់សាំង។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៤៧៣នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៨៩៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០១១នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា មុនពេលចាកចេញពី តំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងអ្នកស្នើសុំ គឺធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍ របស់នាយករដ្ឋមន្ត្រី ។ ជាមួយគ្នានេះ សម្តេចក៏ផ្តាំដែរថា ទោះបីសម្តេចចប់អាណត្តិជានាយករដ្ឋមន្រ្តីក៏ដោយ ក៏សម្តេចនៅតែបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជាដដែលទេ ។ ការប្រកាសរបស់សម្ដេចបែបនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារព្រមានទុកជាមុនទៅក្រុមមនុស្សដែលនៅតែប៉ុនប៉ង់មានគំនិតអាក្រក់លើកម្ពុជាជាពិសេសរដ្ឋធម្មនុញ្ញ និងរាជបល្ល័ង្គថា អ្នកណាក៏ដោយឲ្យតែប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនឹងចាត់ការកម្ទេចចោលភ្លាមៗ មិនទុកយូរទេ ហើយក៏មិនអនុញ្ញាតឲ្យបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាឡើយ។ សម្តេចតេជោជាថ្មីម្តងទៀត ក៏បានបញ្ជាឲ្យមេទ័ព មេប៉ូលីស ត្រូវធ្វើការបង្ក្រាបរាល់សកម្មភាពណា របស់ក្រុមប្រឆាំងដែលនៅតែមានមហិច្ចតាចង់ធ្វើបដិវត្តន៍ ហើយថា បើមេទ័ព និងមេប៉ូលីសបង្ក្រាបមិនបានទេ ដកក្រវាត់ចោលតែម្តង ។...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចមិនដែលទៅដណ្ដើមយកស្នាដៃអ្នកណាទេ តែក៏កុំមកដណ្ដើមស្នាដៃ របស់សម្ដេចដែលខិតខំប្រឹងប្រែង តស៊ូបានមកដោយលំបាករហូតមកដល់បច្ចុប្បន្ន ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ធ្នូនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ដើម្បីបង្កើតអង្គការចាត់តាំងនយោបាយ និងយោធា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា សម្តេចសង្កេត ឃើញថា សព្វថ្ងៃមានកងទ័ពដុះក្បាលពោះជាង៥០ភាគរយ តែសម្តេចថា នេះជារឿងធម្មតាព្រោះ ដល់វ័យ។ ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងពីសម្តេចផ្ទាល់ថា សម្តេចក៏មានក្បាលពោះដែរ ដោយពាក់ឯកសណ្ឋានជាមេទ័ពកំពូលនេះ ក៏តឹងក្បាលពោះដែរ ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យដាក់បញ្ជូលទិវាបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំ ប៉ុន្ដែមិនអនុញ្ញាតឲ្យឈប់សម្រាកឡើយ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ប៉ុន្មានឆ្នាំខាងមុខទៀត សម្តេចនឹងក្លាយជាឪនាយករដ្ឋមន្រ្តី និងប៉ុន្មានឆ្នាំទៅមុខទៀត នឹងក្លាយជីតានាយករដ្ឋមន្រ្តី ។ ដោយសម្តេចបានឲ្យចៅរៀនយកបណ្ឌិតពីស្រុកគេ ដើម្បីប្រកួតយកតំណែងយកជានាយករដ្ឋមន្រ្តី៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មុនពេលសម្តេច ចាក់ចេញពីនាយករដ្ឋមន្រ្តី នឹងធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តីដោយយកត្រឹមអាយុ៧០ឆ្នាំ ព្រោះអ្នកស្នើមានអាយុ៧៣ហើយ ។ សូមបញ្ជាក់ថា លោក សម រង្ស៊ីថ្មីៗនេះ បានលើកឡើងពីការធ្វើច្បាប់កំណត់នាយករដ្ឋមន្រ្តី ៕
ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បើមេទ័ព មេប៉ូលីស ណាមិនធ្វើសកម្មភាពបង្ក្រាបបដិវត្តពណ៌ដកក្រវាត់ចោលតែម្តង ព្រោះមនុស្សមួយចំនួននៅតែមានគំនិតបន្តធ្វើសកម្មភាពធ្វើបដិវត្តន៍ពណ៌ ។ សម្តេចថា “បើពួកគេចង់ផ្តួលរំលំយើង យើងត្រូវទប់ស្កាត់គេវិញ”។ សម្តេចតេជោបញ្ជាក់ទៀតថា បដិវត្តន៍ពណ៌មកដល់ពេលនេះ អត់ចប់ទេ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យជាតិបាត់ដំបង ៕