ភ្នំពេញ ៖ សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្តដល់អតិថិជន និងសាធារណជន ធ្វើការបង់ប្រាក់ តាមរយៈលេខទូរ សព្ទរបស់មន្ត្រីឥណទាន ឬតាមការិយាល័យគ្រឹះស្ថាន ដែលនៅជិតលោកអ្នកបំផុត។ ថ្មីៗនេះ មានជនខិលខូចមួយចំនួន បានទូរសព្ទទៅកាន់អតិថិជន របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជនធ្វើការ បង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំ ឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត។...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានចាត់ទុកថា ការនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ជាផ្លូវការនោះ គឺជាសមិទ្ធ ផលដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាង ចិន-កម្ពុជា ក្រោមស្ថានភាពនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលគយចិន បានប្រកាសជាផ្លូវការ...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងចេញផ្សាយការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២១ នាថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០២១។ ADB នឹងរៀបចំកម្មវិធីអនឡាញ ដើម្បីផ្សព្វផ្សាយការព្យាករនេះ សម្រាប់ផ្នែកសារព័ត៌មាន រយៈពេលមួយម៉ោង ក្រោមប្រធានបទ៖ កម្មវិធីផ្សព្វផ្សាយជំពូក ទាក់ទងនឹងកម្ពុជា ក្នុងរបាយការណ៍ទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ជាបណ្តោះអាសន្ន ចាប់ពីពេលនេះរហូតដល់ មានការជូនដំណឹងជាថ្មី។ យោងតាមសេចក្ដីសម្រេច ត្រង់ប្រការ១ បញ្ជាក់ថា «ត្រូវបានផ្អាកអាជីវកម្មកាស៊ីណូ ដែលមានអនុស្សារណៈ ជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី» ។ បទបញ្ញាត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍...
ភ្នំពេញ៖ អនុវត្តតាមការណែនាំ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជា ឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អ ជាមួយកងទ័ពជើងគោក ក្នុងការដឹកជញ្ជូនស្បៀងអាហារ ចែកជូនទៅប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩។ កាលពីថ្ងៃទី២៦ មេសា អាជ្ញាធរខណ្ឌនីមួយៗ...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល អង្ករចំនួន១០០បាវ ស្មើនឹង ៥តោន ដែលបានការឧបត្ថម្ថពី លោកឧកញ៉ា យុន ប៊ុនលី...
ភ្នំពេញ៖ ត្រឹមតែរយៈពេល ៥១ថ្ងៃ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងារ រៀបចំមន្ទីរពេទ្យ និងមណ្ឌលព្យាបាលកូវីដ១៩ បានចំនួន ៥ ដែលស្មើរនឹងប្រមាណ ៤៣០០គ្រែ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៧ មេសានេះ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងរយៈពេល...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបឥណ្ឌា កាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់ប្តូរទិសបណ្តើរៗ មកពីនិរតី ដែលជាសញ្ញាបង្ហាញថា រដូវវស្សានឹងចាប់នៅសប្តាហ៍ទី១ នៃខែឧសភាខាងមុខនេះ។...
ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ បានថ្លែងថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងនៅឡើយទេ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួនបែងចែកផែនទីមិនផ្លូវការ។ រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែម ទៀត...