ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនកម្ពុជា បាននឹងកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់ តាមជើងយន្តហោះកម្ពុជា ពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ច ប្រជុំកំពូលអាស៊ានពិសេស ។ សម្ដេច ក៏បានឱ្យដឹងផងដែរថា មេដឹកនាំអាស៊ានភាគច្រើន នឹងទៅដល់ទីក្រុងហ្សាកាតា នៅរសៀលនេះ។ តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំនឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួងបន្តរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ២២៤នាក់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅេសៀលថ្ងៃទី២៣ មេសានេះ បានឲ្យដឹងថា ចំពោះអ្នកឆ្លងទាំង ៦៥៥នាក់ មានករណីនាំចូលពីបរទេសម្នាក់ និងករណីឆ្លងក្នុងសហគមន៍ចំនួន ៦៥៤នាក់ ។ ដោយឡែកក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ មាននៅរាជធានីភ្នំពេញចំនួន...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទខ្ទប់ ភូមិចំនូន៣ ដែលមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគម ២០ កុម្ភៈ ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ភូមិទាំងបីនោះរួមមាន៖ -ភូមិកំផ្លាក់ ស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម -ភូមិថ្មីខ ស្ថិតនៅក្នុងឃុំរកាគយ ស្រុកកងមាស...
ភ្នំពេញ ៖ ប្រធានបទ នៃការយករំពាត់ដេញវ៉ៃ អ្នកមិនគោរពបម្រាមគោលចរ នៃការធ្វើដំណើរ ក្នុង ពេលបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងក្តៅគគុក ក្នុងការជជែកវែកញែក ពីសាធារណជន នៅទូទាំងប្រទេស ។ ការបើវិធានដោយវាយ នឹងរំពាត់ត្រូវមតិខ្លះលើកឡើងថា យកតាមគំរូពីប្រទេស ឥណ្ឌា កាលពីឆ្នាំ២០២០ ប៉ុន្តែឥឡូវត្រូវបានយក...
ភ្នំពេញ ៖ អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បានធ្វើការបិទខ្ទប់ អាគារស្នាក់នៅចំនួន៦កន្លែង និងបុរីដួងច័ន្ទ ក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីបានរកឃើញ វិជ្ជមានកូវីដ១៩ ទៅលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២១ដើម្បីការពារការរីករាលដាល នៃការឆ្លងជំងឺកូវីដ១៩។ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបានមកស្នាក់នៅ ក្នុងបុរី ដួងច័ន្ទ ផ្ទះលេខ ១៣៤B...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ បានដឹកនាំក្រុមការងារចុះសួរនាំពលរដ្ឋចំនួន៨ នាក់ប៉ះពាល់ដោយផ្ទាល់ និង១៨នាក់ផ្សេងទៀតប៉ះពាល់ដោយប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ ខៀវ ដាឡៃ ភេទស្រី អាយុ ២៨ឆ្នាំ រស់ភូមិសំបូរ...
ភ្នំពេញ ៖ អាជ្ញាធរខេត្តមណ្ឌលគីរី បានប្រកាសរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ជាលើកដំបូងចំនួន១នាក់ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២១ លើស្រ្តីអាយុ៥១ឆ្នាំ ។ តាមស្រ្តីខាងលើនេះ គឺគាត់បាននាំប្តីគាត់ ទៅព្យាបាលជំងឺ នៅពេទ្យលោកសង្ឃ ដោយមានអ្នករួមដំណើរ ៥នាក់ទៀត កាលពីថ្ងៃ១២ មេសា ៕
ភ្នំពេញ ៖ មន្ត្រីយោធាផ្កាយ២ ថ្នាក់ឧត្តមសេនីយ៍ទោ ម្នាក់ និងបក្ខពួក៦នាក់ ដែលចាប់ខ្លួនពីបទបំពានបញ្ជា របស់រាជរដ្ឋាភិបាល ពីការបិទខ្ទប់ក្នុងករណី លួចដឹកជនជាតិចិន ២៨នាក់ ពីបាវិតទៅភ្នំពេញត្រូវសមត្ថកិច្ចបញ្ជូន ទៅស្នងការខេត្តស្វាយរៀង ដើម្បីកសាងសំណុំ រឿងទៅសាលាដំបូងខេត្ត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ។ បើតាមការរៀបរាប់...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ផលិតភាពកសិកម្មរបស់កម្ពុជា នៅមានកម្រិតទាប ហើយការប្រកួតប្រជែង ទីផ្សារផលិតផលកសិកម្ម ពុំទាន់ដោះស្រាយបានល្អប្រសើរ ទើបធ្វើឲ្យកសិករមានការលំបាក។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម។ ក្នុងកិច្ចប្រជុំតុមូលស្តីពីប្រព័ន្ធស្បៀង ឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា ទទួលបន្ទុក ដោយនាយកដ្ឋាន អភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយ ស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ ជួសជុល អភិរក្សក្បាច់ចម្លាក់ នៅជ្រុងខាងជើង ឈៀងខាងកើត...