ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ១៩៧៨- ២ធ្នូ ២០២១ ។ យោងតាមបណ្តាញសង្គមសម្តេចតេជោបានបញ្ជាក់ថា “បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ» ។ សម្តេចលើកឡើងថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចនឹងអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកកម្ពុជា ហើយសម្តេចនឹងធ្វើដំណើរទៅមីយ៉ាន់ម៉ាផងដែរ នាពេលខាងមុខ ក្នុងនាមជានាយករដ្ឋមន្រ្តី ។ ការធ្វើដំណើរនេះ ក្រោយពីប្រទេសជាសមាជិកអាស៊ាន មិនអនុញ្ញាតឲ្យមីយ៉ាន់ម៉ា ចូលប្រជុំអាស៊ាន។ សម្តេចថា ធម្មតាប្រជុំអាស៊ានត្រូវតែមាន១០ប្រទេស តែឥឡូវប្រជុំ៩ប្រទេសវិញ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែរ ថា ទោះបីកម្ពុជាមានជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង នៅបណ្តាប្រទេសខាងទ្វីបអាហ្វ្រិកក៏ដោយ តែកុំស្លន់ស្លោហួសហេតុ កុំភ័យពេក រហូតបាត់ម្ចាស់ការ ។ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា មានមនុស្សមួយចំនួន ចង់ធ្វើនាយករដ្ឋមន្ដ្រី ដឹកនាំប្រទេស តែមិនដឹងថា ការធ្វើនាយករដ្ឋមន្ដ្រី វាពិបាកប៉ុណ្ណា?។ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា ខារ៉ាអូខេ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា មានគេជេរសម្តេច គ្រាន់តែសម្តេចជួយឧបត្ថម្ភគាំទ្រដល់ភាគីឡាវនូវទឹកប្រាក់១៣លានដុល្លារ វ៉ាក់សាំង៥០ម៉ឺនដុស និងរថយន្ត៣គ្រឿង។ សម្តេចបន្តថា “មានគេជេរខ្ញុំរឿងឲ្យលុយឡាវ១៣លានដុល្លារ វ៉ាក់សាំង៥០ម៉ឺនដុស និងរថយន្ត៣គ្រឿង។ យើងផ្តល់ជំនួយទៅក្រៅគេបន្ទោសយើង ។ កម្ពុជាដឹងគុណគេ ពេលវេលាលំបាករបស់កម្ពុជាឆ្នាំ១៩៧៩”៕
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទើបមានថ្ងៃនេះ ។ ការថ្លែងរបស់សម្តេច ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា”។ ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន២ ព្រមទាំងសមិទ្ធផលនានាដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ។ ការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ ក្នុងគោលបំណង ប្រែក្លាយទីក្រុងមួយនេះឲ្យមានគុណភាពពិតប្រាកដ ទាក់ទាញការវិនិយោគ ហើយមានការអភិវឌ្ឍប្រកួតប្រជែងជាមួយទីក្រុងជាច្រើនទៀតក្នុងតំបន់។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការស្ថាបនាផ្លូវទាំង៣៧ខ្សែនេះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា...
ភ្នំពេញ ៖ នារាត្រីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះ មាន ករណី អគ្គិភ័យ មួយ បាន ឆាបឆេះ ក្លិប ក្រោម ដី មួយកន្លែង មាន ឈ្មោះ ថា “ELITE CLUB PARY...
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ប្រទេសបារាំង សៀវភៅមុខម្ហូប កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ(The Taste of Angkor) ត្រូវបានជ្រើសរើសជា «សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» (The Best Asian Cookbook) ក្នុងកម្មវិធីតាំងពិព័រណ៍ Gourmand World Cookbook Award 2021 ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី៦ ខែធ្នូឆ្នាំ២០២១។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១ ធ្នូនេះ បានឲ្យដឹងថា កម្មវិធី Gourmand World Cookbook Award ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោក Edouard Cointreau ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារ ទូទាំងសកលលោក។ នៅក្នុងឆ្នាំ២០២១នេះ មានការចូលរួមពីប្រទេសចំនួន១៩៨ ដោយមានសៀវភៅសរុបចំនួន ៤០០០ក្បាល ដែលត្រូវបានជ្រើសរើស មកប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ។ សៀវភៅកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ស្របតាមយុទ្ធសាស្រ្តការទូត សេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ សៀវភៅនេះបាន ជ្រើសរើសសម្រិតសម្រាំងយកមុខម្ហូប និងបង្អែមខ្មែរចំនួន៣៨មុខដោយណែនាំពីវិធីចម្អិនងាយៗ និងបានបង្ហាញពីគន្លឹះ នៃការជំនួសគ្រឿងផ្សំរបស់ខ្មែរមួយចំនួនដែលងាយស្រួល រកនៅបរទេសព្រមទាំងបានរំលេច និងផ្សព្វផ្សាយពីផលិតផលកម្ពុជា ដូចជា ម្រេចកំពត អង្ករផ្កាម្លិះ និងស្ករត្នោត។ ការទទួលបានពានរង្វាន់ «សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» នាពេលនេះគឺជាមោទនភាពជាតិ និងជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យការទូតម្ហូបអាហារសំដៅផ្សព្វផ្សាយ...